ឆ_ក់ ជិត២០ដង? មុខសញ្ញា ឆ_ក់ យ៉ាងសកម្ម (មិនរាងចាល ) នូវមុខសញ្ញាចាស់ មួយចំនួនទៀត កំពុងតាមចា_ប់..!

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ប៊ុន សន្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង២១ និង៣០ នាទី កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២ នាក់នៅចំណុចកន្លែងលេងហ្គេមបាញ់ត្រីផ្សារចិន សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទ្រព្យសម្បត្តិ ) របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ចំនួន ១៨ ករណី

បញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី ៖

ករណីទី១ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន១១ ពណ៌ ស ស៊ីមកាតលេខ០៩៣ ៩ ៧៣៧ ៦៦៩ ) ប្រព្រឹត្តនៅចំណុចកន្លែងលក់ចង្រិតលើផ្លូវព្រះមុន្នីវង្ស កែងផ្លូវលេខ៤៣៦ ភូមិ៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ២០ និង ៣០ នាទី ។

ជនរងគ្រោះឈ្មោះផា ស្រីហ័ង ភេទស្រី ឆ្នាំកំណើត២០០៣ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ៧១ ផ្លូវលេខ៦៤២ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរនិស្សិត
សម្ភារបាត់បង់៖ ទូរសព្ទ័ដៃម៉ាកអាយហ្វូន១១ ពណ៌ ស ស៊ីមកាតលេខ០៩៣ ៩ ៧៣៧ ៦៦៩ ចំនួន ០១ គ្រឿង

ករណទី២ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(ទូរស័ព្ទម៉ាកសាំងសុង ពណ៌ ខ្មៅ ) នៅចំណុចមុខវត្តឧណ្ណាឡោម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២០ និង០០ នាទី
ជនរងគ្រោះ (កំពុងស្រាវជ្រាវ) មិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស ជនជាតិចិន

ករណីទី៣ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(ទូរស័ព្ទដៃម៉ាកOPPO ពណ៌ ខ្មៅ) នៅចំណុចម្តុំផ្សារកាប់គោ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃមិនចាំ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២១និង០០ នាទី ជនរងគ្រោះ (កំពុងស្រាវជ្រាវ) មិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស ជនជាតិចិន។

ករណីទី៤ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(ទូរស័ព្ទដៃម៉ាកអាយហ្វូន១២ប្រូ ពណ៌ខ្មៅ ) នៅចំណុចម្តុំវិទ្យាល័យព្រះស៊ីសុវត្ថិ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃមិនចាំ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២១និង០០ នាទី  ជនរងគ្រោះ (កំពុងស្រាវជ្រាវ) មិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស ជនជាតិចិន។

ករណីទី៥ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(ទូរស័ព្ទដៃម៉ាក អាយហ្វូន៧ផ្លឹស ពណ៌ខ្មៅ)នៅចំណុចផ្សារកាប់គោ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃមិនចាំ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២២និង០០ នាទី ។
ជនរងគ្រោះ (កំពុងស្រាវជ្រាវ) មិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស ជនជាតិ បារាំង។

ករណីទី៦ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(ទូរស័ព្ទដៃម៉ាក អាយហ្វូន១១ ប្រូ ពណ៌ខ្មៅ)នៅចំណុចផ្សារកាប់គោ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃ ខែមិនចាំ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២១ និង៣០ នាទី ។
ជនរងគ្រោះ (កំពុងស្រាវជ្រាវ) មិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស ជនជាតិ ចិន។

ករណីទី៧ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(ទូរស័ព្ទម៉ាក អាយហ្វូនX ពណ៌ខ្មៅ) នៅចំណុចក្បែរវិទ្យាល័យព្រះស៊ីសុវត្ថិ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃ ខែមិនចាំ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០០ និង០០ នាទីរំលងអាធ្រាត ជនរងគ្រោះ (កំពុងស្រាវជ្រាវ) មិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស ជនជាតិ ចិន។

ករណីទី៨ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(ទូរស័ព្ទម៉ាក អាយហ្វូន៧ ពណ៌ខ្មៅ) នៅចំណុចក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃ ខែមិនចាំ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២២ និង០០ នាទី  ជនរងគ្រោះ (កំពុងស្រាវជ្រាវ) មិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស ជនជាតិបារាំង។

ករណីទី៩ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(ទូរស័ព្ទដៃម៉ាក អាយហ្វូន១២ ប្រូម៉េក ពណ៌សូកូឡា) ចំណុចក្រោយក្បែរផ្សារកាប់គោ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃ ខែមិនចាំ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២២ និង០០ នាទី  ជនរងគ្រោះ (កំពុងស្រាវជ្រាវ) មិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស ជនជាតិ ចិន។

ករណីទី១០ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(ទូរស័ព្ទដៃម៉ាក អាយហ្វូន១១ ប្រូម៉េក ពណ៌ស) នៅចំណុចក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃ ខែមិនចាំ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០០ និង០០ នាទីរំលងអាធ្រាត ជនរងគ្រោះ (កំពុងស្រាវជ្រាវ) មិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស ជនជាតិ ចិន។

ករណីទី១១ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(ទូរស័ព្ទដៃម៉ាក អាយហ្វូន អ៊ិចម៉េក ពណ៌ខ្មៅ) នៅចំណុចក្រោយវិទ្យា ល័យព្រះស៊ីសុវត្ថិ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃ ខែមិនចាំ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៩ និង០០ នាទី ជនរងគ្រោះ (កំពុងស្រាវជ្រាវ) មិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស ជនជាតិចិន។

ករណីទី១២ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(ទូរស័ព្ទដៃម៉ាក អាយហ្វូន១៤ប្រូម៉េក ពណ៌ខ្មៅ) ចំណុចក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃ ខែមិនចាំ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២២ និង០០ នាទី ជនរងគ្រោះ (កំពុងស្រាវជ្រាវ) មិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស ជនជាតិចិន។

ករណីទី១៣ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(ទូរស័ព្ទដៃម៉ាក អាយហ្វូន១៣ ពណ៌ឈាមជ្រូក) ចំណុចផ្សារកាប់គោ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃ ខែមិនចាំ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២០ និង០០ នាទី
ជនរងគ្រោះ (កំពុងស្រាវជ្រាវ) មិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស ជនជាតិចិន។

ករណីទី១៤ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(ឆក់ទូរស័ព្ទដៃម៉ាកសាំសុងអេស៨ ពណ៌ខ្មៅ) នៅចំណុចផ្សារកាប់គោ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃ ខែមិនចាំ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០០ និង០០ នាទីរំលងអាធ្រា ជនរងគ្រោះ (កំពុងស្រាវជ្រាវ) មិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស ជនជាតិចិន។

ករណីទី១៥ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(ឆក់ទូរស័ព្ទដៃ) ចំណុចផ្លូវខាងជើងអគារវឌ្ឍនៈ កែងព្រះមន្នីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៩ និង០៣ នាទី
ជនរងគ្រោះ (កំពុងស្រាវជ្រាវ) មិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស ជនជាតិ ខ្មែរ។

ករណីទី១៦ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(ទូរសព្ទ័ដៃម៉ាកអុបប៉ូ ពណ៌ខ្មៅ) នៅចំណុចក្រោយផ្សារអ៊ីអន១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០១ និង៣០ នាទី
ជនរងគ្រោះ (កំពុងស្រាវជ្រាវ) មិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស ជនជាតិ ខ្មែរ។

ករណីទី១៧ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(ទូរសព្ទ័ដៃម៉ាកអាយហ្វូន១១ ពណ៌ សំបកឪឡឹក) នៅចំណុចមុខហាងDOS ផ្លូវសប៊ិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០១ និង៣០ នាទី ជនរងគ្រោះ (កំពុងស្រាវជ្រាវ) មិនស្គាល់អត្តសញ្ញាណ ភេទ ស្រី ជនជាតិ ចិន។

ករណីទី១៨ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(ទូរសព្ទ័ដៃម៉ាកអាយហ្វូន១២ប្រូ ម៉េក ពណ៌សំបកឪឡឹក) នៅចំណុចមុខវិទ្យាល័យវត្តភ្នំ ផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៣ និង៣០ នាទី ជនរងគ្រោះ (កំពុងស្រាវជ្រាវ) មិនស្គាល់អត្តសញ្ញាណ ភេទ ស្រី ជនជាតិ ចិន។

១-ឈ្មោះយ៉ាន់ សាន់ដេ ហៅឧត្តម សាន់ដេ ហៅកែវ សាន់ដេ ភេទប្រុស អាយុ២១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅស្នាក់នៅក្នុងវត្តថាន់ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

២-ឈ្មោះបាំង លេងហ៊ួរ ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅស្នាក់នៅផ្ទះជួល ផ្លូវហាណូយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។

អត្ថបទដែលជាប់ទាក់ទង
Open

Close