មន្ត្រីជំនាញ បញ្ជូនជនសង្ស័យ ១១នាក់ គោយន្តកន្ត្រៃដឹកឈើចំនួន១៣គ្រឿង បញ្ជូនទៅ តុលាការ អនុវត្តនីតិវិធី

ក្រចេះ៖ ក្រុមការងារគណៈកម្មការជាតិដើម្បីទប់ស្តាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ គិតត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ មន្ត្រីជំនាញបានបញ្ជូនជនសង្ស័យចំនួន ១១នាក់ គោយន្តកន្ត្រៃដឹកឈើចំនួន១៣គ្រឿង   បញ្ជូនទៅស្ថាប័នអយ្យការដើម្បីអនុវត្តនីតិវិធី។

ចំពោះឈើចំនួន ៦ឡាន ដែលកម្លាំងរកឃើញនៅក្រុមហ៊ុនស៊ីងបាយអូថេក មន្ត្រីជំនាញនឹងបើកការសើបអង្កេតបឋមដើម្បីស្រាវជ្រាវរកអ្នកទទួលខុសត្រូវ និងអ្នកដែលមានការពាក់ព័ន្ធ។

ហើយនៅព្រឹកមិញនេះដែរមានការប្រជុំក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្តរៀបចំកម្លាំងរុករកស្រាវជ្រាវរកវត្ថុតាង ចុះស្រាវជ្រាវគល់ឈើដែលបានកាប់បន្ថែមទៀតដើម្បីផ្ទៀងផ្ទាត់ និងចុះត្រួតពិនិត្យភូមិសាស្ត្រនិងឯកសារក្រុមហ៊ុនសុីងបាយអូថេកពាក់ព័ន្ធឈើទាំង៦ឡាន ដែលសមត្ថកិច្ចបានឃាត់ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close