ខេត្តមណ្ឌលគិរី ៖ ដោយមានប្រជាពលរដ្ឋបានរាយការណ៍មកកម្លាំងប៉ុស្តិ៍រដ្ឋបាលក្រុងសែនរម្យនាមកថា មានករណីកើតមួយបានកើតឡើងដោយបុរសម្នាក់បានដឹកឈើតាមម៉ូតូកែឆ្នៃមួយគ្រឿងបានដួលហើយក៏ឈើបានសង្កត់ពីលើបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុតែម្ដង ក្រោយពីទទួលបានដំណឹងពីប្រជាពលរដ្ឋកងកម្លាំងប៉ុស្តិ៍នគរបាលរម្យនាបានដឹកនាំផ្ទាល់ដោយលោកវេសនីយ៍ត្រី យឹម យូរី អធិការរង នៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យបានចុះទៅដល់កន្លែងកើតហេតុនិងបានឃើញម៉ូតូកែឆ្នៃមួយគ្រឿងនិងឈើមូលមួយដុំប្រវែងមានទំហំមុខកាត់ ៤០ ប្រវែង១.៧០ម៉ែត្រនិងម៉ូតូសង្កត់ពីលើជនរងគ្រោះបណ្ដាលឱ្យស្លាប់បាត់បង់ជីវិតតែម្តងជនរងគ្រោះមានឈ្មោះថុល.ចាន់ធួន.ភេទ.ប្រុស.អាយុ៣២ឆ្នាំជាជនជាតិខ្មែរក្រោយបានធ្វើការពិនិត្យទៅលើដងខ្លួនសពជនរងគ្រោះពុំមានឃើញស្លាកស្នាមអ្វីពាក់ពាន់នឹងអំពើឃាតកម្មនោះឡើយ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យឪពុកបង្កើតយកទៅធ្វើបុណ្យតាមប្រពៃណី។
ដោយ៖ ចិន្តា