ម៉ែ…កូន..ឈប់…បង្ហោះ ម៉ូតូ ទៀតហើយ…!

ខេត្តកំពត៖ យុវជន២នាក់ ជង្គុងសំពះម្តាយ៣ដង ដោយនិយាយថា៖ ប៉ុន្មានថ្ងៃមុន ខ្ញុំបានបង្ហោះម៉ូតូ នៅតាមផ្លូវសាធារណៈ ខ្ញុំបាទ សុំអភ័យទោស ឪពុកម្តាយខ្ញុំ ..! ខ្ញុំឈប់បង្ហោះម៉ូតូទៀតហើយ…ខ្ញុំនឹងខិតខំធ្វើជាក្មេងល្អ …លែងមានបក្ខមានពួក …សន្យាធ្វើជាក្មេងល្អ ចាប់ពីថ្ងៃនេះទៅ..! ឈប់ធ្វើអោយពុកម៉ែពិបាកចិត្តទៀតហើយ..!

លោកឧត្តមសេនីយ៍ទោ ស្នងការខេត្តកំពត បញ្ជាក់កាលពីថ្ងៃទី២៥ មេសា ២០២៣ ថា  ប្អូនប្រុសដែលបានបង្ហោះម៉ូតូកាលពីប៉ុន្មានថ្ងៃមុនត្រូវបានហៅមកធ្វើការអប់រំ និងសុំទោសម្តាយនៅចំពោះមុខសមត្ថកិច្ចមុន និងប្រគល់ម៉ូតូត្រលប់ទៅវិញហើយ ។

ជុំវិញករណី ខាងលើ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នគរបាលខេត្តកំពត សង្កត់ធ្ងន់ថា លើកនេះអប់រំ លើកក្រោយអនុវត្តច្បាប់ដោយគ្មានការលើកលែងឡើយ។

លោកស្នងការ សង្ឃឹមថា ប្អូនៗ ដែលចូលចិត្តបង្ហោះម៉ូតូបង្កភាព

រញ៉េរញ៉ៃ គ្មានសណ្ដាប់ធ្នាប់ តាមផ្លូវសាធារណៈ នឹងកែខ្លួន បញ្ឈប់សកម្មភាព ដែលនាំអោយគ្រោះថ្នាក់ដល់ខ្លួន និងអ្នកដទៃ។

អត្ថបទដែលជាប់ទាក់ទង
Open

Close