វាយ_អូន_ច្រើន_លើក_ច្រើន_សារ! ទ្រាំលែងបានទៀតហើយ…!

ខេត្តកំពត ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត បញ្ជាក់អោយដឹង កាលពីយប់ទី ២៥ ខែមេសា ឆ្នាំ ២០២៣ នេះថា ក្រោយធ្វើការសាកសួរបំភ្លឺ នឹង ទទួលបណ្តឹង ករណី ហិង្សា ពី ភរិយា របស់ លោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ សមត្ថកិច្ច បានសុំគោល ការណ៍ ទៅ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និង ដោយបានគោលការណ៍ ណែនាំពី ឯកឧត្តម ព្រះរាជអាជ្ញា សាលាដំបូងខេត្តកំពត បានសម្រេចឃាត់ខ្លួន លោក គឹម បញ្ញា ដើម្បីបន្ត និតិវិធី ទៅតុលាការ។

សូមជម្រាប ថា ភរិយា របស់ លោក គឹ ម បញ្ញា ប្រើប្រាស់ គណនី ហ្វេ ស បុក ឈ្មោះ Ah Leak បាន បង្ហោះ សារ ថា ៖ « នាងខ្ញុំ ឈ្មោះ ម៉ាត់ លក្ខិណា ដែល មាន ស្វាមី ឈ្មោះ គឹម បញ្ញា ដែល មាន តួនាទី រាល់ថ្ងៃ ជា អភិបាលរង ក្រុងបូកគោ ខេត្តកំពត នាងខ្ញុំ បាន រួម រស់នៅ ជាមួយ គ្នា តាំងពី ឆ្នាំ ២០១៩ ដែល នៅ ក្នុងអំឡុងពេល រួម រស់នៅ ជាមួយ គាត់ នាង ខ្ញុំ មិនដែលបានទទួលការស្រលាញ់ មានតែ ការឈឺចាប់ ទាំងរាងកាយ និង ផ្លូវចិត្ត គាត់បានប្រើ អំពើ ហិង្សាដាក់នាងខ្ញុំ ម្តង ហើយ ម្តងទៀត ទាំង ដែល គាត់ ធ្លាប់ ធ្វើ កិច្ចសន្យា ថា គាត់ឈប់ ប្រើ អំពើ ហិង្សាដាក់ នាងខ្ញុំទៀត ហើយ តែគាត់នៅតែ បន្តវាយដំរូបនាង ខ្ញុំ មករហូត រហូត មក ដល់ពេល នេះនាងខ្ញុំ ឆ្អែត នឹងទ ង្វើ ដែលគាត់បាន ធ្វើមកកាន់ នាង ខ្ញុំ និងអស់ការទ្រាំបន្តទៀតទើបនាង ខ្ញុំបង្ហោះរូប និង វីដេអូ ទាំងនេះ ដើម្បី អោយ បងប្អូន មហាជន ជួយ រកយុតិ្តធម៌ មកលើរូបនាងខ្ញុំផង សូមបងប្អូន ជួយគិតមើលថា តើទ ង្វើ ហិង្សាបែបនេះវាសម នឹងជាអ្នកដឹកនាំទេ? ( អភិបាលរង ក្រុងបូកគោ )» ។

លោកស្រី ម៉ាត់ លក្ខិណា ក៏បានសំណូមពរ ដល់ ឯកឧត្តម ម៉ៅ ធនិន អភិបាល ខេត្តកំពត មេត្តាជ្រាប និង ជួយស្វែងរកយុត្តិធម៌ ជូនរូបនាង ផងដែរ ។

គួររំលឹកផងដែរថា លោក គឹម បញ្ញា ឋានន្តរស័កិ្ត អនុមន្ត្រី ថ្នាក់លេខ១ ទើបតែប្រកាស អោយចូលកាន់ មុខតំណែង ជាអភិបាលរងក្រុងបូកគោ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និង ឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពត ដែលពិធីនេះ បានរៀបចំឡើងនៅ ក្នុងសាលាខេត្តកំពត។

អត្ថបទដែលជាប់ទាក់ទង
Open

Close