អភិបាលរងក្រុងបូកគោ ម្នាក់ វាយប្រពន្ធ ប៉ូលិស ហៅចូលខ្លួនមកបំភ្លឺ  …!

ខេត្តកំពត៖បើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពត នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ មានខ្លឹមសារថា ៖ សូមអញ្ជើញ លោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ មកបំភ្លឺ ករណី ហិង្សា លើភរិយា នៅស្នងការដ្ឋាននគរបាលខេត្តកំពត ដោយខ្លួនឯង ឬ អោយ សមត្ថកិច្ច ទៅអញ្ជើញ លោកដោយផ្ទាល់។

ក្រោយផេក ស្នងការ បង្ហោះមិនបានប៉ុន្មាន នាទីផង លោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ បានមកដល់ អធិការក្រុងកំពត ដើម្បីបំភ្លឺ ករណី ហិង្សារលើភរិយា។ តែ ការបំភ្លឺ យ៉ាងម៉េចនោះ អង្គភាពសារព័ត៌មានយើង មិនទាន់ ទទួលបាននៅឡើយទេ។

បើយោងតាម គណនី ហ្វេសប៊ុក Ah Leak បង្ហោះ នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នេះ ថា នាងខ្ញុំ ឈ្មោះ ម៉ាត់ លក្ខិណា ដែល មានស្វាមី ឈ្មោះ គឹម បញ្ញា ដែលមានតួនាទី រាល់ថ្ងៃ ជាអភិបាលរងក្រុងបូកគោ ខេត្តកំពត នាងខ្ញុំបានរួមរស់នៅជាមួយគ្នាតាំងពី 2019 ដែលនៅក្នុងអំឡុងពេលរួមរស់ នៅជាមួយគាត់នាងខ្ញុំ មិនដែលបានទទួលការស្រលាញ់ មានតែការឈឺចាប់ទាំងរាងកាយ នឹងផ្លូវចិត្ត គាត់បានប្រើអំពើហិង្សា ដាក់នាងខ្ញុំ ម្តងហើយម្តងទៀត ទាំងដែល គាត់ធ្លាប់ ធ្វើកិច្ចសន្យា ថាគាត់ឈប់ប្រើអំពើហឹង្សា ដាក់នាងខ្ញុំទៀតហើយ តែគាត់នៅតែបន្តវាយដំរូបនាងខ្ញុំ មករហូត រហូតមកដល់ពេលនេះ នាងខ្ញុំ ឆ្អែត នឹងទង្វើដែល គាត់បានធ្វើមកកាន់នាងខ្ញុំ នឹងអស់ការទ្រាំបន្តទៀត ទើបនាងខ្ញុំ បង្ហោះ រូប នឹងvideo ទាំងនេះដើម្បី អោយបងប្អូននឹងមហាជនជួយរកយុតិ្តធម៍មកលើរូបនាងខ្ញុំ ផង សូមបងប្អូនជួយគិតមើលថា តើទង្វើហឹង្សាបែបនេះវាសំនឹង ជាអ្នកដឹកនាំទេ ( អភិបាលរងក្រុងបូកគោ)

ហេតុដូចនេះ សូមបងប្អូនអ៊ុពូមីង ទាំងអស់ជួយចែករំលែកដើម្បីអោយរឿងនេះ បានដឹងដល់លោកពូ អភិបាលខេត្តកំពត បានជ្រាបនឹង ជួយរកយុតិ្តធម៍មកកាន់នាងខ្ញុំ ។ នាងខ្ញុំ សូមអរគុណ

 

អត្ថបទដែលជាប់ទាក់ទង
Open

Close