អគ្គិភ័យ​ ឆាបឆេះ បន្ទប់ដាក់សម្ភារៈ របស់សណ្ឋាគារ កាំប៉ូឌីយ៉ាណា

រដ្ឋបាលខណ្ឌដូនពេញ បញ្ជាក់ថា នៅព្រឹកថ្ងៃចន្ទ ៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ សហការជាមួយកងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គីភ័យរាជធានីភ្នំពេញ ចុះពន្លត់អគ្គីភ័យ​ឆាបឆេះមួយកន្លែងបានកើតឡើងនៅក្នុងបន្ទប់ដាក់សម្ភារៈ របស់សណ្ឋាគារ កាំប៉ូឌីយ៉ាណា ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជាលទ្ធផល៖

អគ្គីភ័យឆាបឆេះនៅទីតាំងខាងលើបានពន្លត់បាន១០០% និងបានខូចខាតសម្ភារៈបន្តិចបន្តួចដែលមាននៅក្នុងបន្ទប់នោះ និងមិនបានប៉ះពាល់ដល់ភ្ញៀវដែលស្នាក់នៅខាងក្នុងបន្ទប់សណ្ឋាគារឡើយ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close