ជាងម៉ូតូម្នាក់ ចាញ់បោកគេអស់ លុយ ១០ ម៉ឺនដុល្លារ រឿង រត់ការចូលបម្រើការងារនៅ ក្រសួងដែនដី

(កំពង់ស្ពឺ)៖  មន្ត្រីអាវុធហត្ថ បញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលពាក្យបណ្តឹង ករណី ឆរបោក ប្រាក់ ប្រព្រឹតចាប់តាំងពីឆ្នាំ២០១៩ បន្តរហូតដល់ឆ្នាំ២០២៣ សរុបប្រាក់ចំនួន១០ម៉ឺនដុល្លា ដើម្បីឲ្យឈ្មោះឆន សុធី បានចូលបម្រើការងារនៅក្រសួងដែនដី ។ 

ជនរងគ្រោះឈ្មោះ ឆន សុធី ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ ជាងម៉ូតូ (ប្តី) និងឈ្មោះ វង្ស សុខនាង អាយុ៣៥ឆ្នាំ (ប្រពន្ធ) មានទីលំនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ភ្នំពេញ ។

ជនសង្ស័យឈ្មោះ ផាន់ ផាលីណា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ(ប្រពន្ធ) និងឈ្មោះនួន ប៉ិន  

អាយុ៤៦ឆ្នាំ(ប្តី) មុខរបរវិស្វករសំណង់ មានទីលំនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ភ្នំពេញ។ ជនសង្ស័យទាំងពីរនាក់ ប្តីប្រពន្ធ ត្រូវបានជនរងគ្រោះឃាត់ខ្លួននៅភូមិក្នុងវាំង ឃុំវាំងចាស់ ស្រុកឧដុង្គ ហើយប្រគល់អោយសមត្ថកិច្ចជួយអន្តរាគមន៍ សាកសួរអនុវត្តតាមនីតិវិធី ។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាទទួលស្គាល់ខ្លួនពិតជាបានធ្វើសកម្មភាពឆបោកប្រាក់ចំនួន១០ម៉ឺនដុល្លា ដើម្បីរត់ការចូលធ្វើ ចូលបម្រើការងារក្រសួងដែនដី ។

បច្ចប្បន្ន កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close