ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ប្រកាសបដិសេធ មិនដែលស្គាល់ បុគ្គល ឈ្មោះ Rous Sarom!

ផេក ផ្លូវការ របស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បង្ហោះនាយប់ទី២៣ ខែមេសា ២០២៣ មានខ្លឹមសារ ទាំងស្រុងថា៖ ខ្ញុំបាទ សុខ លូ អភិបាលខេត្តបាត់ដំបង សូមប្រកាសថា ខ្ញុំបាទមិនដែលស្គាល់បុគ្គលឈ្មោះ Rous Sarom នេះទេ តាំងពីដើមរៀងមក។

ខ្ញុំបាទ សូម បដិសេធ នូវការបង្ហោះ Facebook របស់បុគ្គលនេះ ដែលប៉ះពាល់ ចំពោះ លោក ផែង វណ្ណ: ដែលជាអ្នកស្គាល់ និងរាប់អានគ្នាជាមួយខ្ញុំ។ ជាពិសេស ប៉ះពាល់ ដល់ អ្នកមីង ហ៊ុន ស៊ីណាត ដែលជាអ្នកម្តាយចិត្តធ៌ម ដែលខ្ញុំបាទបានស្គាល់ និងគោរពស្រលាញ់ជាយូរមកហើយ។ ខ្ញុំសូមគាំទ្រ លិខិត ជូនដំណឹងរបស់ក្រុមមេធាវី អេស អេន អេស ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ នេះ។

សូមជម្រាបថា ផេកហ្វេសប៊ុក មួយ ឈ្មោះ Rous Sarom បានបង្ហោះកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ មានខ្លឹមសារថា ៖ ខ្ញុំមានរឿងចង់សួរ បិសាចមុខគុជ ផែង វណ្ណៈ បច្ចុប្បន្ន បានសញ្ជាតិខ្មែរនូវ? ប្រឹងរកយុត្តិធម៌ជូនខ្មែរណាស់ ។ ក្នុងចំណោមបងប្អូនបង្កើត សម្តេចតេជោ ខ្ញុំយល់ថា លោកជំទាវ ហ៊ុន ស៊ីណាត ល្មមសំរាកហើយ សម្តេចតេជោ ដកទំនុកចិត្តប៉ុន្មានដងហើយនៅតែបានដៃទៀត ។ កាងមនុស្សខូចចង្រៃបក្ស សូមសម្តេចតេជោ កុំប្រកាន់ខ្ញុំ ដែលប៉ះប្អូនសម្តេច ព្រោះលោកជំទាវថ្នាក់ក្រោមល្អៗ មិនសូវចូលចិត្ត ជាយោបល់ខ្ញុំប្រយ័ត្ននាំគ្រោះដល់យុវជនបន្តវេន។ ធ្វើបាបមន្រ្តីល្អលោក សុខ លូ ក្រុមខ្ញុំចេញដើរតាមផ្លូវហើយ មិនទុកមុខឲ្យមន្រ្តីជើងកាងខាងខូចឡើយ។ ចង្រៃបក្សមធ្យម ងុំចង្រៃជាតិ លោកជំទាវ ហ៊ុន ស៊ីណាត អើយល្មមៗ បានហើយ។ ទុកឲ្យខ្ញុំដកស្កូវ លោកជំទាវ ហ៊ុន ស៊ីណាត បែបត្រូវ មនុស្ស។

ដោយឡែក បើយោងតាម ផេកផ្លូវការ របស់ ក្រុមមេធាវី អេជ អេន អេស HNS Law Group បានបង្ហោះ លិខិតជូនដំណឹង ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ សូមជម្រាបមក ម្ចាស់គណនី ហ្វេសប៊ុក ផេក ឈ្មោះ Rous Sarom ក្នុងនាមជា មេធាវី ការពារសិទ្ធ និងតំណាង ដោយអាណត្តិ ជូន លោកជំទាវ ហ៊ុន ស៊ីណាត មានខ្លឹមសារ ដូចខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង
Open

Close