ប្រជាពលរដ្ឋក្រីក្រ រស់នៅក្នុងខណ្ឌមានជ័យ ជាច្រើននាក់ បានទទួលការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃពីសមាគមTYDA

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចុះពិនិត្យ និងព្យាបាលជំងឺទូទៅ ជូនដល់ប្រជាពលរដ្ឋ កម្មករ  កម្មការិនី និងបុគ្គលិកប្រកបរបរក្រៅប្រព័ន្ធ ព្រមទាំងក្មួយៗកុមារស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សាចាក់អង្រែ ភូមិ ៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចំនួន ១,៧២៧នាក់ និងបានបញ្ជូនមកព្យាបាលបន្ត ០៨នាក់ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌ សង្កាត់ យុវជនសសយក យុវជនអមត យុវជនកាកបាទក្រហមកម្ពុជា បុគ្គលិកធនាគារព្រីនស៍ និងផ្នែកដែលពាក់ព័ទ្ធផ្សេងៗទៀតយ៉ាងច្រើនកុះករ។

លោកវេជ្ជបណ្ឌិត ស៊ីម ស៊ូយេង អនុប្រធានប្រត្តិបត្តិ និងជាប្រធានបេសកកម្មTYDA បានថ្លែងថា តាងនាមឱ្យឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលជាប្រធាន និងអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ពិតជាសប្បាយរីករាយដែលបានចុះមកពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋលោកតាលោកយាយបងប្អូនកម្មករកម្មការីនី និងបងប្អូនដែលប្រកបរបរក្រៅប្រព័ន្ធ ព្រមទាំងក្មួយៗកុមារនាឱកាសនេះ។ លោកវេជ្ជបណ្ឌិត បានបន្តទៀតថាឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី លោកតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ។ ដោយមានការមមាញឹកនិងកិច្ចការងារច្រើនឯកឧត្តមបណ្ឌិត និងលោកជំទាវបានផ្តាំផ្ញើតាមរយះលោកឱ្យក្រុមការងារជួយយកចិត្តទុកដាក់នៅក្នុងការពិនិត្យព្យាបាលជំងឺជូនដល់លោកតាលោកយាយបងប្អូនទាំងអស់គ្នាដោយការទទួលខុសត្រូវប្រកបដោយប្រសិទ្ធិភាពខ្ពស់។

តាមរបាយការណ៍បានឱ្យដឹងថាប្រជាពលរដ្ឋដែលបានមកទទួលការព្យាបាលជំងឺទាំងអស់មានចំនួន ?នាក់ ស្មើនឹង ៣១៧៥ ករណី ដោយក្នុងនោះមានជំងឺបញ្ជូនទៅព្យាបាលបន្តមាន ១១ ករណី។ ក្នុងរបាយការណ៍បានបង្ហាញថាជំងឺដែលបានព្យាបាលនាពេលនោះរួមមាន៖ ផ្នែកជំងឺទូទៅបានចំនួន ១៧០៧ករណី, ផ្នែកជំងឺមាត់ធ្មេញបានចំនួន ២០៤ករណី, ផ្នែកជំងឺត្រចៀក ច្រមុះ បំពង់កបានចំនួន ៩០ករណី, ផ្នែកជំងឺភ្នែកបានចំនួន ៤៩៩ករណី, ផ្នែកជំងឺរោគស្រ្តីបានចំនួន ១២០ករណី, ផ្នែកអេកូសាស្រ្តបានចំនួន ១២០ករណី, ផ្នែកវះកាត់តូចបានចំនួន ២៧ករណី, ផ្នែកជំងឺបេះដូងបានចំនួន ៦០ករណី, ផ្នែកជំងឺសើស្បែកបានចំនួន ១០ករណី, ផ្នែកជំងឺឫកដូងបាតបានចំនួន ០ករណី, ផ្នែកជំងឺសន្លាក់បានចំនួន ១៨០ករណី, ផ្នែកមន្ទីរពិសោធន៍បានចំនួន ១៥៨ករណី, និងវិធានសុខាភិបាលបានចំនួន ០ករណី  ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close