កំពត៖ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត នៅវេលាម៉ោង១៤:៤០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្រាច ដឹកនាំដោយលោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរង ទទួលជំនាញគ្រឿងញៀន បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិឬស្សីស្រុក ខាងកើត ឃុំឬស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ។
ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់
១.ឈ្មោះ ដួង សុចិត្រា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិឬស្សីស្រុក ឃុំឬស្សីខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត (ជួញដូរគ្រឿងញៀន)។ លុះនៅវេលាម៉ោង ១៦:១០នាទី កម្លាំងបានបន្តឃាត់ខ្លួនជនសង្ស័យបាន០១នាក់ទៀតនៅចំណុចភូមិដំណាក់ត្របែក ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាចខេត្តកំពត។
១.ឈ្មោះ នាក់ រត្តនី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិធ្នង់ ឃុំឬស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត(ជួញដូរគ្រឿងញៀន)។
វត្ថុតាងចាប់យករួមមាន៖
គ្រឿងញៀន១៥កញ្ចប់តូច(ដប់ប្រាំកញ្ចប់តូច) ទម្ងន់ ៣,៣៧ ក្រាម ថ្លឹងទាំងសំបក់ថង់។
-រថយន្តចំនួន០១គ្រឿង។
-ទូរស័ព្ទចំនួន០៣គ្រឿង។
-ឧបករណ៏ជក់ចំនួនមួយ។
ក្នុងពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចយើងបានធ្វើតេស្តរហ័សរកមេរោគកូវីដ១៩(លទ្ធផលអវិជ្ជមាន)។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដើម្បីចាត់ការតាមនីតិវិធី។