ខេត្តកំពត៖ បើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពត នាល្ងាចថ្ងៃទី២២ មេសា ២០២៣ បញ្ជាក់ថា ក្រុមហ៊ុនវិនិយោគលើទឹកភ្នែករាស្ត្រ ឬហៅមួយបែបទៀត ធ្វើនំអត់ម្សៅ លោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ អាណិតបងប្អូនប្រជាពលរដ្ឋខ្លាំងណាស់ 2,461 គ្រួសារ សរុបទឹកប្រាក់ជិត ៤0 លានដុល្លា មានទាំងបងប្អូននៅខេត្តផ្សេងៗទៀតក៏ត្រូវចាញ់ការបោកបញ្ឆោតរបស់ក្រុមវិនិយោគដីឡូអស់នេះ សូមបងប្អូនផ្សេងៗទៀតពិចារណាផងមុននិងវិនិយោគជាមួយក្រុមហ៊ុនប្រភេទនេះ ។
បើយោងតាមផេក រដ្ឋមន្ត្រីក្រសួងព័ត៌មាន នូវខ្លឹមសារថា ៖ (នាងខ្ញុំសូមគោរពរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់)សំណុំរឿង ឧកញ៉ាដីឡូតិ៍ ជា សារ៉ន និងពល រដ្ឋរាប់ពាន់គ្រូសារ ត្រូវបានអភិបាលខេត្តកំពតដោះស្រាយរួច។
បន្ទាប់ពីបានទទួលពាក្យបណ្តឹងជាច្រើនពីប្រជាពលរដ្ឋ ថាពួគគាត់ជួបវិបត្តិនៅក្នុងជីវភាពរស់នៅ ដោយ សារចាញ់ល្បិចរកស៊ីរបស់ លោកឧកញ៉ា ជា សារ៉ន ម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ បណ្តាល ឲ្យធ្លាក់ខ្លួនជំពាក់បំណុលធានាគារ និងអ្នកមាននោះ អភិបាលខេត្តកំពត បានចុះទៅដោះស្រាយរួចរាល់ អស់ហើយ ដោយខាងក្រុមហ៊ុនត្រូវទទួលខុសត្រូវរាល់បំណុលទាំងអស់ ។
សូមជម្រាបថា នៅព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំមន្ត្រីមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុងស្រុងទាំង៩នៅទូទាំងខេត្ត ចុះទៅសម្របសម្រួល និង ដោះស្រាយករណីក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ ជា សារ៉ន ជាមួយនឹងប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ដែលមានបញ្ហាដោយសារ ក្រុមហ៊ុនមិនបានធ្វើតាមសន្យា ធ្វើពលរដ្ឋដែលជា អ្នកវិនិយោគ ភ្នាក់ងារលក់ និង អ្នកទិញដីឡូតិ៍ ពិសេសអ្នកទៅខ្ចីលុយធនាគារ មកឲ្យក្រុមហ៊ុនដើម្បីបានចំណេញប្រាក់ ធ្លាក់ខ្លួនជំពាក់បំណុលធនាគារដោះស្រាយមិនរួច។
ការសម្របសម្រួលដោះស្រាយ បានធ្វើឡើងនៅបរិវេណវត្ត អង្គឈូក ឃុំឈូក ស្រុកឈូក។
ជាលទ្ធផល ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ ជា សារ៉ន ឯកភាពយល់ព្រម ទទួលខុសត្រូវ និងចេញសង រាល់បំណុលដែលប្រជាពលរដ្ឋទៅខ្ចីធនាគារ ឬអ្នកមាន មកឲ្យក្រុមហ៊ុន។
ហើយប្លង់ផ្សេងៗដែលប្រជាពលរដ្ឋយកទៅដាក់ខ្ចីលុយនោះ លោក ជា សារ៉នត្រូវយកមកឲ្យពលរដ្ឋវិញ។ ហើយចំពោះបងប្អូនដែលទិញដី បង់លុយគ្រប់ចំនួនហើយ តែមិនទាន់បានប្លង់ ឯកឧត្តម នឹងឲ្យជំនាញចុះរៀបចំធ្វើប្លង់ជូន។
ប្រជាពលរដ្ឋនៅស្រុកឈូក និងស្រុកដងទង់ បានប្រាប់ឲ្យដឹងថា ពួកគាត់លង់ជឿងក្រុមហ៊ុន ក៏បាន នាំគ្នាទៅខ្ចីលុយធនាគារ ដើម្បីបានចំណេញប្រាក់ ដោយខ្ចីធនាគារ១ម៉ឺនដុល្លា ត្រូវបង់ឲ្យ ក្រុមហ៊ុនតែ៧ពាន់ដុល្លាប៉ុណ្ណោះ ហើយក្រុមហ៊ុនធានាបង់សង់ធនាគារទាំងអស់។
ប៉ុន្តែរយៈពេលពីបីខែចុងក្រោយនេះ ក្រុមហ៊ុនអត់ធ្វើតាមកិច្ចសន្យាទេ ធ្វើឲ្យខាងធនាគារមកទាលុយពួកគាត់រាល់ថ្ងៃ ហើយពួកគាត់ត្រូវបង់ការប្រាក់រាល់ខែ ។ ពួកគាត់ពិតសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមមិនបាន ក្រោយពេល ឯកឧត្តមអភិបាលខេត្ត បានចុះមកដោះស្រាយឲ្យពួកគាត់ ព្រោះបំណុលក៏មិនបាច់បង់ ប្លង់ផ្ទះ ប្លង់ដី ក៏បានមកវិញ។
យ៉ាងណាក៏ដោយ មន្ត្រីជំនាញ និងក្រុមហ៊ុន នៅមិនទាន់អាចប្រាប់ដឹងចំនួនតួលេខពិតប្រាកដ ថាតើ មានប្រពលរដ្ឋសរុបប៉ុន្មានគ្រួសារ ដែលក្រុមក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ ជា សារ៉ន មានបញ្ហាជាមួយនោះទេ ប៉ុន្តែ តាមការសន្និដ្ឋាន ជំហ៊ានដំបូង ថាប្រមាណជាង៥ពាន់គ្រួសារ ឯនោះ ហើយគេក៏មិនទាន់ បានដឹងអំពីចំនួនទឹកប្រាក់ សរុបប៉ុន្មាននោះដែរ ៕