ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ៖ ស្រុក បាភ្នំ ! ស្រុក_បាភ្នំ_ទៀតហើយ!

ខេត្តព្រៃវែង៖ ថ្មីៗនេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បង្ហោះថា ៖ ស្រុក បាភ្នំ ! ស្រុក បាភ្នំ ទៀតហើយ!

-ក្មេងពាលបង្ហោះម៉ូតូក្នុងសាលាឆាន់ រួចរត់ដល់ផ្ទះដេញកាប់ម្តាយបង្កើត ពេលនគរបាលចុះជួយ ដេញកាប់នគរបាលរបួសធ្ងន់ស្ទើរអស់ជីវិត ។ បច្ចុប្បន្នក្មេងពាលត្រូវបានដាក់ទ្រុងត្រៀមបញ្ចូនទៅតុលាការ ។ សូមបងៗប្អូនៗមើលផង នេះហើយជីវិតពិតនគរបាលដែលស្រលាញ់ការងារ ហានិភ័យណាស់ ប៉ុន្តែប្រឹងធ្វើមិនចង់ឮពាក្យត្មះដៀលនោះទេ ជួនកាលអនុវត្តខុសតែបន្តិចជាប់ទ្រុងខ្លួនឯង…

-ខ្ញុំជឿជាក់ថា នគរបាលទូទាំងខេត្តព្រៃវែងនឹងបន្តប្រឹងប្រែងដណ្តើមយកក្តីស្រលាញ់ពីប្រជាជនឱ្យខាងតែបាន ។

មានឱកាសលើកទី១ចុះប្រជុំតាមស្រុក ។ គឺស្រុកកំពុងតែល្បី បាភ្នំ! ខ្ញុំលើកទឹកចិត្ត ខ្ញុំគាំទ្រកាលបើបងៗប្អូនៗមានឆន្ទៈបង្ក្រាបបទល្មើសនានា ហើយថ្ងៃនេះខ្ញុំក៏ស្នើសុំឱ្យបងៗប្អូនៗបន្តយុទ្ធនាការបង្ការ បង្ក្រាបបទល្មើសឱ្យខ្លាំងថែមទៀតបើវាមានការកើតឡើងនៅមូលដ្ឋានយើង ក៏ប៉ុន្តែបងៗប្អូនៗត្រូវពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈឡើងវិញផងដែរ និងត្រូវយល់ដឹងថា ពេលណាយើងគួរប្រើអាវុធពេលណាយើងមិនគួរប្រើអាវុធ? ការធ្វេសប្រហែលតែបន្តិចអាចឱ្យយើងមានវិប្បដិសារីមួយជីវិត ។

ធ្វើជានគរបាលត្រូវតែឈរគោលការណ៍ សុជីវធម៌ សីលធម៌ ស្មោះត្រង់ ស្រលាញ់ប្រជាជនឱ្យដូចស្រលាញ់គ្រួសារយើងនោះពួកយើងនឹងទទួលបានការស្រលាញ់ដែលកាត់ថ្លៃមិនបានតបមកវិញ ❤️ ស្រុក បាភ្នំ 💪🏼

អត្ថបទដែលជាប់ទាក់ទង
Open

Close