មាន អាជីវករ មិនទទួល ក្រដាសប្រាក់ ១០០រៀល ?

ខេត្តព្រះសីហនុ ៖ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ មន្រ្ដីជំនាញធនាគារជាតិនៃកម្ពុជា សាខាខេត្តព្រះសីហនុ សហការជាមួយរដ្ឋបាលក្រុងព្រះសីហនុ ពាក់ព័ន្ធករណីអាជីវករមិនទទួលយកក្រដាសប្រាក់រៀលខ្មែរ ប្រភេទ ១០០រៀល បានចុះធ្វើការអប់រំណែនាំ និងមិនត្រូវធ្វើសកម្មភាពបែបនេះតទៅទៀតទេ។ អាជីករបានទទួលស្គាល់នូវកំហុសឆ្គងរបស់ខ្លួន នឹងបានសន្យាចូលរួមអនុវត្ត និងធ្វើចរាចរប្រាក់រៀលក្រដាស ១០០រៀលជាធម្មតា។

ជាមួយគ្នានេះធនាគារជាតិនៃកម្ពុជា សាខាខេត្តព្រះសីហនុ សូមប្រកាសដល់សាធារណជន អាជីវករ សូមចូលរួមជំរុញ និងប្រើប្រាស់ក្រដាសប្រាក់រៀល ប្រភេទ ១០០រៀល ឱ្យបានទូលំទូលាយ ក្នុងករណីមានចំនួនច្រើន អាចយកទៅប្ដូរយកក្រដាសប្រភេទធំដូចជា ៥០០រៀល ១០០០រៀល ១០០០០រៀលជាដើម ដោយពុំមានកាត់សេវានោះទេ នៅទីតាំងសាខាធនាគារជាតិនៃកម្ពុជា ខេត្តព្រះសីហនុ ។

យោងតាមប្រសាសន៍លោក ឯក សុផុន នាយកសាខាធនាគារជាតិនៃកម្ពុជា ខេត្តព្រះសីហនុ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ អាជីវករទាំងអស់ សូមជំរុញប្រើប្រាស់ និងចរាចរជាធម្មតាចំពោះក្រដាសប្រាក់ ប្រភេទ ១០០រៀល ។ ប្រសិនបើមានចំនួនច្រើន សូមអញ្ជើញទៅកាន់ សាខាធនាគារជាតិនៃកម្ពុជា ខេត្តព្រះសីហនុ ដើម្បីប្ដូរយកប្រភេទក្រដាសធំ ដូចជា ៥០០រៀល ១០០០រៀល ឬ ១០០០០រៀលជាដើម ។
សូមបញ្ជាក់ជូនថា ៖ ជនទាំងឡាយណាដែល ពុំព្រមទូទាត់ប្រាក់រៀល គឺល្មើសនឹងច្បាប់ជំពូកទី១២ មាត្រា៦៤ ច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃ ធនាគារជាតិនៃកម្ពុជា ។

ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ
អត្ថបទដែលជាប់ទាក់ទង
Open

Close