យកប្រពន្ធ និងកូនតូចៗធ្វើជាទាសករ ឲ្យដើរសុំទាន

ខេត្តបាត់ដំបង៖ បើយោងតាម ផេក រដ្ឋបាលក្រុងបាត់ ដំបង បញ្ជាក់ថា កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែពិសាខ ឆ្នាំថោះ ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣

បុរសម្នាក់នេះ យកប្រពន្ធ និងកូនតូចៗធ្វើជាទាសករឲ្យដើរសុំទានដើម្បីយកលុយឲ្យខ្លួន ទោះជាអាជ្ញាធរខិតខំពន្យល់ និងជួយឧបត្ថម្ភ … បែបណាក៏មិនព្រម..!

លោក រូន សុខគ្រី អភិបាលរងក្រុងដោយទទួលបានគោលការណ៍ និងការចង្អុលបង្ហាញពី លោក លាង វាសនា អភិបាលក្រុងបានដឹកនាំក្រុមការងារចុះអប់រំណែនាំលើកចុងក្រោយដល់គ្រួសារមានពិការភាពទាំង២នាក់ប្តីប្រពន្ធស្នាក់ នៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ សូមឲ្យបញ្ឈប់សកម្មភាពដើរសុំទានតាមទីសាធារណៈក្នុងក្រុងបាត់ដំបង ក្រុមការងារបានពន្យល់អំពីផលប៉ះពាល់ និងផលប្រយោជន៍ដែលទទួលបានក្រោយយល់ព្រមសហការជាមួយអាជ្ញាធរនិងរដ្ឋបាលក្រុង ក្នុងនោះការិ.សង្គមកិច្ច និងទំនាក់ទំនងអង្គការដៃគូរដើម្បីកៀគរសេវាគាំទ្រផ្សេងៗដូចជា(ស្បៀងប្រចាំខែ សម្ភារអនាម័យ ការពិនិត្យសុខភាពមិនមានបង់ប្រាក់ គាំទ្រការសិក្សារបស់កូនៗគាត់ និងផ្តល់ជំនាញផ្សេងៗតាមលទ្ធភាពដែលពួកគាត់អាចធ្វើបាន។

 បច្ចុប្បន្ន គ្រួសារ គាត់មានប័ណ្ណសមធម៌ ដែលទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពី រាជរដ្ឋាភិបាល។ 

ជាលទ្ធិផល ប្រពន្ធយល់ព្រម ព្រោះអាណិត កូនតូច តែប្តីចិត្តអាក្រក់មិនយល់ព្រមទេ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close