ករណី ដាក់ប៉ារាស់ យកលុយ ចូលក្នុងតំបន់រមណីយដ្ឋាន ទឹកឆា…!

រដ្ឋបាលខេត្តកំពង់ចាម សូមអរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលបានផ្តល់ព័ត៌មាន និងចូលរួមសហការជាមួយអាជ្ញាធរបានយ៉ាងល្អលើករណីនេះ។

រដ្ឋបាលខេត្ត ក៏សូមបញ្ជាក់ជូនសាធារណៈជនឲ្យបានជ្រាបផងដែរថា រមណីយដ្ឋានទឹកឆា ត្រូវបានដាក់ឲ្យវិនិយោគស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដោយមានកិច្ចសន្យា និងសៀវភៅបន្ទុកត្រឹមត្រូវ គឺតម្រូវអោយភ្ញៀវបង់ថ្លៃសេវាតែមួយដងប៉ុណ្ណោះនៅច្រកចូលតំបន់រមណីយដ្ឋាន។

ចំពោះព័ត៌មានខាងលើនេះ រដ្ឋបាលខេត្ត បានចាត់ធ្វើការស្រាវជ្រាវភ្លាមៗ និងបានឃើញថាបញ្ហានេះបណ្តាលមកពីម្ចាស់កញ្ចុះ អាជីវករលក់ដូរអាហារមួយចំនួនតូច ក្នុង តំបន់រមណីយដ្ឋាន ទឹកឆា បានលួចបន្លំផលិត និងប្រេីប័ណ្ណចូលរមណីយ៍ដ្ឋាន យកទៅប្រេីប្រាស់ដេីម្បីតម្រូវអោយភ្ញៀវបង់កំរៃសេវាបន្ថែមទៀត ដោយគ្មានគោលការណ៍អនុញ្ញាតឡើយ។

រដ្ឋបាលខេត្តបានចាត់វិធានការភ្លាមៗ ដោយចុះអប់រំណែនាំអ្នកលក់ដូរទាំងនោះអោយបញ្ឃប់សកម្មភាពបន្លំចំពោះភ្ញៀវ និងចាត់វិធានការច្បាប់ចំពោះបុគ្គលណាដែលបន្តធ្វេីសកម្មភាពខុសឆ្គងបែបនេះតទៅទៀត។

សូមបងប្អូនភ្ញៀវទេសចរ ចូលកំសាន្ត ក្នុងតំបន់រមណីយដ្ឋានទឹកឆា ពេលជួបប្រទះបាតុភាពមិនប្រក្រតី ណាមួយសូមទាក់ទងរាយការណ៍មកកងកម្លាំងសមត្ថកិច្ចដែលកំពុងប្រចាំការនៅក្នុងតំបន់នោះស្រាប់។ សូមអរគុណ

អត្ថបទដែលជាប់ទាក់ទង
Open

Close