បង្ក្រាប ចិន ករណី បង្ខាំង និងចាប់ជំរិតទារប្រាក់ នៅបុរីជីបម៉ុង

ភ្នំពេញ៖ សមត្ថកិច្ច បញ្ជាក់ថា កាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២៣ ម៉ោង ២០ និង ៣០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងចារកម្មក្រសួងមហាផ្ទៃ ចុះត្រួតពិនិត្យករណី បង្ខាំង និងចាប់ជំរិតទារប្រាក់ នៅបុរីជីបម៉ុង ផ្ទះលេខ៣៩ ផ្លូវL-០៤ ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ។

លទ្ធផល រកឃើញជនសង្ស័យចំនួន ៣នាក់ (ប្រុស) ជនជាតិចិន និងជនជាតិខ្មែរចំនួន ០៣នាក់ (អ្នកបម្រើប្ដី-ប្រពន្ធ និងកូនប្រុសតូច)។

វត្ថុតាងដកហូត: រថយន្ដម៉ាក Alphard ពណ៌ស ស្លាកលេខ ភ្នំពេញ 2BZ-9995 ចំនួន ០១គ្រឿង។
រថយន្ដម៉ាក Alphard ពណ៌ខ្មៅ ស្លាកលេខ តាកែវ 2D-8888 ចំនួន ០១គ្រឿង ស្លាកលេខរថយន្ដ (មុខក្រោយ) ០១គូលេខ ភ្នំពេញ2BQ-0560។
– កាំភ្លើងវែង ០១ដើម មានបង់ ០២។
– កាំភ្លើងខ្លី ០១ដើម មានបំពាក់ឧបករណ៍ខ្ទប់សំលេង, បង់ចំនួន ០១។
– គ្រាប់កាំភ្លើងវែងខ្លីមួយចំនួន គ្រាប់បែក ០១ (ប្រគល់ជូន CMAC)។ – កូនកាំបិត ០២
– ខ្នោះដៃ ០៣គូ
– វិទ្យុទាក់ទង ០៣គ្រឿង
– ទូរដែកចំនួន ០១
– ទូរស័ព្ទដៃ ០២គ្រឿង
– កាតសម្គាល់ខ្លួន ០២
– អាវការពារគ្រាប់ចំនួន ០១ និងឯកសារមួយចំនួន។

បន្ទាប់មកសមត្ថកិច្ចបានចុះសហការត្រួតពិនិត្យបន្ដនៅផ្ទះលេខ១៨A ផ្លូវM-០៥ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ គណៈកម្មការចម្រុះចុះឆែកត្រួតពិនិត្យរកឃើញជនជាតិចិនចំនួន ០៣នាក់ (ជនសង្ស័យ ០២នាក់ និងជនរងគ្រោះ ០១នាក់)។
វត្ថុតាងដកហូត:
– កាំភ្លើងម៉ាក ZOTAKI M9 06-T
– គ្រាប់កាំភ្លើង ០៦គ្រាប់
– បង់ ០១
– ទូរស័ព្ទដៃ ០២គ្រឿង (ម៉ាក OPPO ០១គ្រឿង ,ម៉ាក XIAOMI ០១គ្រឿង)
– កាបូបពណ៌ខ្មៅ ០១
– កាតមួយចំនួន, លិខិតឆ្លងដែន ០១
– រថយន្ត ០១គ្រឿង ម៉ាក Alphard ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2BT-1768។

ចំណែកផ្ទះលេខ ២៦A ផ្លូវM-០៥ បុរី ប៉េង ហួត ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រកឃើញជនសង្ស័យចំនួន ០៧នាក់ ជនជាតិចិនចំនួន ០៦នាក់ ស្រី ០១នាក់ និងជនជាតិវៀតណាមស្រី ០១នាក់ តែមិនមានជាប់ពាក់ព័ន្ធ គណៈកម្មការចម្រុះបានសម្រេចប្រគល់ទីតាំងឲ្យម្ចាស់ដើមវិញ។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close