អំណោយសម្តេចក្រឡាហោម បាននាំយកទៅផ្តល់ជូនកម្លាំងប្រដាប់អាវុធ ឈជើងការពារ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ
ខេត្តស្ទឹងត្រែង ៖ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង អមដំណើរដោយថ្នាក់ដឹកនាំខេត្ត និងប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជូនដល់កម្លាំងវរៈការពារព្រំដែនលេខ៧០១ និងកម្លាំងកងរាជអាវុធហត្ថខេត្ត ឈរជើងការពារព្រំដែនកម្ពុជា-ឡាវ។ ក្នុងពិធីនេះដែរស្ថិតក្រោមវត្តមានពីសំណាក់ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាប្រចាំការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង។
នាឱកាសនេះឯកឧត្តម ស្វាយ សំអ៊ាង បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តបណ្ឌិត និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងកម្លាំងចម្រុះ ដែលកំពុងឈរជើងការពារ នៅតាមបន្ទាត់ព្រំដែន និងនៅតាមគោលដៅទាំងអស់ ដែលបានខិតខំបំពេញការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ រួមទាំងការការពារបូរណភាពទឹកដី និងទប់ស្កាត់រាល់បទល្មើសឆ្លងដែននានាផងដែរ។
ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ការពង្រឹងសន្តិសុខ និងសមត្ថកិច្ចតាមព្រំដែន គឺជាការ អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ នាយករដ្ឋមន្ត្រី ឱ្យបណ្តាខេត្តដែល មានព្រំដែន ជាប់នឹងប្រទេសជិតខាង ត្រូវមានការយកចិត្តទុកដាក់ឱ្យបានខ្ពស់ ពិសេសត្រូវថែរក្សានូវសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋតាមបណ្តោតព្រំដែនឲ្យបានល្អ ទប់ស្កាត់បទល្មើស ការជួញដូរគ្រឿងញៀនខុសច្បាប់ ការជួញដូមនុស្ស បទល្មើសឆ្លងដែនជាដើម។
ឯកឧត្តមអភិបាលខេត្ត ក៍បានមានប្រសាសន៍ជំរុញដល់កម្លាំងចម្រុះទាំងអស់ និងមន្ត្រីប្រចាំការនៅតាមព្រំដែន ត្រូវធ្វើយ៉ាងណាខិតខំតាមដានរាល់សភាពការណ៍នៅតាមព្រំដែន ក្តាប់ឲ្យបាននូវការលួចឆ្លងដែនរបស់ប្រជាពលរដ្ឋនៅទាំងពីរទេសនៅតាមគោលដៅដែលខ្លួនទទួលខុសត្រូវ ជៀវវាងមានបញ្ហាបទល្មើសណាមួយកើតឡើង។
គួបញ្ជាក់ផងដែ រថាអំណោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ និងការផ្តាំផ្ញេីសាកសួរសុខទុក្ខដល់កងកម្លាំងវរៈការពារព្រំដែនគោក៧០១ និងកម្លាំងកងរាជអាវុធហត្ថខេត្ត ឈរជើងនៅតាមព្រំដែនកម្ពុជា-ឡាវ (ចំណុចអំពិលបីដើម) នាពេលនេះរួមមានកងកម្លាំងវរៈការពារព្រំដែនគោក៧០១ ទទួលបានអង្ករខ្មែរប្រណិត ៣.០០០ គ.ក្រ មីម៉ាៗ(កេសធំ)០៩ កេសធំ ស្មើ ៥៤ កេសតូច ឯកឧត្តម ផៃ ប៊ុនឈឿន ០១ កេសធំ ស្មើ ០៦ កេសតូច
ត្រីខកំប៉ុង០៨ កេស ទឹកស៊ីអ៊ីវ ០៨ កេស ទឹកត្រី០៨ កស ទឹកបរិសុទ្ឋ២០ កេស ប្រហុកត្រី១០ គ.ក្រ និងថវិការចំនួន ៤.០០០.០០០រៀល (បួនលានរៀលគត់)។
ដោយឡែក ឧបត្ថម្ភកងកម្លាំងកងរាជអាវុធហត្ថខេត្តរួមមាន អង្ករខ្មែរប្រណិត ១.០០០ គ.ក្រ មីម៉ាៗ(កេសធំ) ០៥ កេស ស្មើ៥០កេសតូច ឯកឧត្តម ផៃ ប៊ុនឈឿន ០១កេសធំ ស្មើ០៦កេសតូច ត្រីខកំប៉ុង០៤កេស ទឹកស៊ីអ៊ីវ០៤កេស ទឹកត្រី០៤កេស ទឹកបរិសុទ្ឋ១០កេស ប្រហុកត្រី០៥ គ.ក្រ និងថវិកាចំនួន៣.០០០.០០០រៀល៕








