លោកស្នងការនគរបាលខេត្តព្រៃវែង ឡើងធ្វើបទបង្ហាញស្ដីពីផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ បុណ្យ “ឆ្នាំថ្មីព្រៃវែង”

ព្រៃវែង៖ នៅរសៀលថ្ងៃចន្ទ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២៣ នេះ ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញដឹកនាំបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រៃវែង នៅសាលាខេត្តព្រៃវែង ។

កិច្ចប្រជុំខាងលើនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រី អភិបាលរងខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើង ដោយផ្ដោតទៅលើផែនការកាពារ ត្រៀមសម្រាប់ព្រឹត្តិការណ៍ “ឆ្នាំថ្មីព្រៃវែង” ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close