ដុតផ្ទះឆេះអស់ ព្រោះខឹងម្ដាយ មិនទិញ​ម៉ូតូ អោយខ្លួនមុនបុណ្យចូលឆ្នាំថ្មី..

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ច បញ្ជាក់ថា កាលពី​ ថ្ងៃអាទិត្យ ទី០៩ ខែមេសា ឆ្នាំ២០២៣ វេលា​ម៉ោង១២:៤៥នាទី មានករណីអគ្គិភ័យឆេះផ្ទះ ០១ខ្នង នៅភូមិចាស់ ឃុំពេជមុនី ស្រុកគងពិសី​ ខេត្តកំពង់​ស្ពឺ ផ្ទះត្រូវអគ្គិភ័យឆាបឆេះមានទំហំ៨×៩ ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង មានជញ្ចាំងក្ដា​ ឈេីលេី​ ថ្មខាង​ក្រោម​រៀបឥដ្ឋ​ កម្មសិទ្ធិ​ឈ្មោះ ឆឹង លីម ភេទស្រី អាយុ៤៣ឆ្នាំ នៅភូមិឃុំខាងលើ ។

​ យោងតាម​សាក្សី​និងជាអ្នកឃេីញហេតុការណ៍​ដំបូង​ឃេីញមានបុរសម្នាក់បានធ្វេីសកម្មភាព​ដុតផ្ទះតែម្ដង​ បុគ្គលនោះមានឈ្មោះខឿន សុភីន ភេទប្រុ​ស អាយុ២១ឆ្នាំ ត្រូវជាកូនប​ង្កើ​ត​ តាមការបញ្ជាក់​ពីសមត្ថកិច្ច​ថា​កូនដែលដុតផ្ទះខ្លួនឯ​ង​ គឺជាមនុ​ស្សមា​នសតិគ្រប់​គ្រាន់​ មិនមែនជាជនមានវិបល្លាសស្មារ​តី​ទេ​ តាមការបញ្ជាក់ពីក្រុមគ្រួសារ​ និងអ្នកជិតខាង​ ប៉ុន្តែ​មូ​លហេតុ​ដែលនាំឱ្យកូនហ៊ានលេីកដៃយកភ្លេី​ងដុតផ្ទះខ្លួននេះ​ គឺមកពីម្ដាយមិនបំពេញបំណងជូនកូន​(ទិញម៉ូតូ​មុនចូលឆ្នាំ)។

សម្ភារៈ​ខូចខាត​មានដូចខាងក្រោម ៖
-ផ្ទះទំហំ ៨×៩ ម៉ែត្រ
-ទូរសំលៀកបំពាក់
-ស្រូវចំនួន៨បាវ និងសម្ភារៈមួយចំនួនទៀត ។

សំណាងល្អ​មិនបណ្ដាលឱ្យមានរបួសដល់មនុស្ស​និងឆេះទ្រព្យសម្បត្ដិអ្នកដទៃ! !

ក្នុងហេតុការណ៍​គ្រោះថ្នាក់​ដោយអគ្គិភ័យសមត្ថកិច្ចប្រើប្រាស់​រថយន្តពន្លត់អគ្គិភ័យ ០១គ្រឿង អស់ទឹកចំនួន០២ឡាន។

បច្ចុប្បន្ន​សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបង្កមកសាកសួរ​និងចំណាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង
Open

Close