លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ដាក់ទិសដៅជាអាទិភាព ជួយដល់អតីតយុទ្ធជនពិការ និងមានជីវភាពក្រីក្របំផុត

ព្រៃវែង៖ នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង បានអញ្ជើញបើកកិច្ចប្រជុំជាមួយ លេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង (ស.អ.ក) ដើម្បីស្ដាប់ពីការងារ និងសកម្មភាពប្រចាំថ្ងៃ កន្លងមក។

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានដាក់ទិសដៅជាអទិភាព ដោយផ្តោតសំខាន់លើអតីតយុទ្ធជនពិការ និងមានជីវភាពក្រីក្របំផុត ដោយលោកនឹងចុះជួបសួរសុខទុក្ខ ក៏ដូចជានាំយកនូវជំនួយផ្សេងៗ ទៅចែកជូនដល់ខ្នងផ្ទះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close