កណ្តាល ៖ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំលោក លោកស្រី មេបញ្ជាការរងខេត្ត ប្រធានមន្ទីរនិងនាយការិយាល័យពាក់ព័ន្ធ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធនិងសំណេះសំណាលជាមួយក្រុមគ្រួសារនៃសពលោក អនុសេនីយ៍ឯក ម៉ែន គឹមសាន អតីតនាយលេខាធិការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកណ្តាល និងជាអតីតមេបញ្ជាការ កងរាជអាវុធហត្ថ ស្រុកមុខកំពូល ដែលបានចូលនិវត្តន៍កាលពីឆ្នាំ២០០៩ ហើយបានទទួលមរណភាពកាលពីថ្ងៃពុធ ១៥រោច ខែចេត្រ ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋាននៃសពស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ព្រមទាំងបាននាំយកបច្ច័យ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ទៅចូលរួមបុណ្យជួយដល់គ្រួសារសពផងដែរ នៅថ្ងៃព្រហស្បតិ៍ ១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣។



















