ចាប់កឺកឺដូចគ្នា រុំស្កុតបិទមាត់ ចងស្លាប់សេក ដៃជើង បង្ខាំងទុកក្នុងផ្ទះ…បើប៉ូលិស ជួយមិនទាន់ទេ…!

ភ្នំពេញ៖ កម្លាំងនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសំរោងក្រោម បានបើកប្រតិបត្តិការជួយសង្គ្រោះនិងរំដោះជនជាតិចិនម្នាក់ដែលត្រូវបានជនជាតិចិនដូចគ្នាបានចាប់វាយដំបង្ខាំងនៅក្នុងផ្ទះដោយយកស្កុតរុំបំបិទមាត់និងចាប់ចងជើងដៃស្លាបសេកព័ទ្ធមកក្រោយបានដោយជោគជ័យនឹងធ្វើការចាប់វាខ្នោះជនជនដៃដល់ជាជាតិចិនយកមកចាត់ការតាមផ្លូវច្បាប់។

សមត្ថកិច្ចខណ្ឌពោសែនជ័យបានឲ្យដឹងថា ប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅយប់វេលាម៉ោង៩ៈ៣០នាទីថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២៣ចំណុចផ្ទះលេខ៤០ ផ្លូវលេខ១៦Mបុរីពិភពថ្មីឈូកវ៉ា ២ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ក្រោមការបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញដឹកនាំកម្លាំងផ្ទាល់ដោយលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើរួមមាន៖.១៖ មានឈ្មោះ Ma Jian Doncoភេទប្រុសអាយុ៣៨ឆ្នាំមុខរបរមិនពិតប្រាកដជនជាតិចិនមានទីលំនៅផ្ទះកើតហេតុខាងលើ។.ទី២៖មានឈ្មោះ Wanco yonfu ភេទប្រុសអាយុ ៤២ឆ្នាំមុខរបរមិនពិតប្រាកដបច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ ដករហូតរថយន្តមួយគ្រឿងម៉ាក់ហាយឡេនឌ័រពណ៌ទឹកប្រាក់មួយគ្រឿងរួមទាំងវត្ថុតាងមួយចំនួនទៀតដែលជនសង្ស័យបានប្រើប្រាស់ទៅលើជនរងគ្រោះ។ចំណែកឯជនរងគ្រោះ ជាជនជាតិចិនដូចគ្នាមិនទាន់ស្គាល់ឈ្មោះបច្ចុប្បន្នកំពុងតែបញ្ជូនទៅព្យាបាល។នៅឯមន្ទីរពេទ្យព្រះកុសុមៈ-លោកសង្ឃ។

សមត្ថកិច្ចបានឲ្យដឹងថា ដំណើររឿងនៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីពិភពថ្មីឈូកវ៉ា២ក្បែរកន្លែងកើតហេតុបានរាយការណ៍ប្រាប់មកកាន់សមត្ថកិច្ចថាមានជនសង្ស័យជាជនជាតិចិនចំនួនពីរនាក់បានធ្វើសកម្មភាពប្រើប្រាស់អំពើហិង្សាលើបុរសជនជាតិចិនម្នាក់ទៀត។

មិនស្គាល់ឈ្មោះដោយយកខ្សែចងដៃចងជើងនិងយកស្កុតរុំមាត់ពេលទទួលបានដំណឹងនេះភ្លាមសមត្ថកិច្ចក៏បានទៅដល់កន្លែងកើតហេតុស្រាប់តែជនសង្ស័យទាំងពីរនាក់នោះបានព្យាយាមរត់គេចខ្លួន ខណៈពេលនោះកម្លាំងសមត្ថកិច្ចរួមទាំងប្រជាពលរដ្ឋបានដេញតាមចាប់ជនសង្ស័យទាំងពីរនាក់បានតែម្ដង។រួចបញ្ជូនជនសង្ស័យខាងលើមកកាន់ផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យចាត់ការតាមផ្លូវច្បាប់។

ចំណែកឯជនរងគ្រោះដោយសារជនសង្ស័យបានប្រើទៅរន្ធកម្មនិងចងដៃចងជើងរុំមាត់យូរពេកបណ្ដាលឲ្យជនរងគ្រោះស្ទើរបាត់បង់អាយុជីវិតបានសមត្ថកិច្ចជួយសង្គ្រោះទាន់ពេលវេលានិងបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យព្រះកុសុមៈ-លោកសង្ឃ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close