ជន​សង្ស័យ​ម្នាក់​ ពាក់​ព័ន្ធ​នឹង ​ករណី ​ឆ្គិះ​សោរ​បន្ទប់

ភ្នំពេញ៖ ​សមត្ថកិច្ច បញ្ជាក់ថា នៅថ្ងៃទី​ ០៧​ ខែ​ មេសា​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​១២ និង ០០នាទី​ថ្ងៃ​ត្រង់​ស្ថិត​នៅ​ភូមិ​ត្រពាំង​រំចេក​សង្កាត់​ចោមចៅ​ទី​០១ខណ្ឌ​ពោធិ៍​សែនជ័យ​ មាន​ជន​សង្ស័យ​ម្នាក់​ឈ្មោះ​ ជុំ​ ខន្តី​ ភេទ​ប្រុស​អាយុ​២៨ឆ្នាំ​ មុខរបរ​កម្ម​ករ ​សំណង់​ ស្នាក់នៅ​មិន​ពិត​ប្រាកដបាន​ធ្វើ​សកម្មភាព​​ឆ្គិះ​សោរ​បន្ទប់​ប៉ុនប៉ង​ប្រព្រឹត្ត​អំពើ​លួច​ទ្រព្យ​សម្បត្តិ​ត្រូវ​កម្លាំង​នគរបាល​នៃ​អធិការ​ខណ្ឌ​ពោធិ៍សែនជ័យ​ឃាត់​ខ្លួន​ព្រម​ទាំង​ដក​ហូត​វត្ថុ​តាំង​​រួម​មាន​ ៖​ កន្ត្រៃ​ចំនួន​០១គ្រឿង​,ដែក​កាប់​ចំនួន​០១គ្រឿង​និង​សំភារៈ​មួយ​ចំនួន​ទៀត​។

បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​កម្លាំង​នគរបាល​នៃ​អធិការ​ខណ្ឌ​កំពុង​សាក​សួរ​ដេីម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close