ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ច បញ្ជាក់ថា កាលពីវេលាម៉ោង ១៤ និង៣០ នាទី កំលាំងនគរបាលអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចសហការ ឃាត់មុខសញ្ញាម្នាក់ ជា ជនអនាថា (វិបល្លាសស្មារតី) ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ មិនដឹង អាសយដ្ឋាន និងស្រុកកំណេីត នៅលេី ផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រលេខ ៥៣-៥៤ ស្ថិតនៅភូមិត្រពាំងក្រឡឹង ឃុំគីរីវ័ន្ដ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។
តាមសេចក្ដីរាយការណ៍ពី សមត្ថកិច្ចនគរបាលនាយកដ្ឋានសណ្ដាប់ធ្នាប់សាធារណៈអគ្គស្នងដ្ឋាននគរបាលជាតិ ប្រចាំការនៅផ្លូវល្បឿនលឿនបានឲ្យដឹងថា មានម្ចាស់រថយន្តមួយគ្រឿង ម៉ាក ឡិចសុីស ពណ៌ទឹកមាស LX470 ស្លាកលេខ ព្រៃវែង2C-3444 ជាកម្មសិទ្ធិរបស់ឈ្មោះ អ៊ុក សេងហុង ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិទ័ពសៀម ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្ដព្រៃវែង ជាអ្នកបើកបររថយន្ដខាងលេី បានបញ្ជាក់ថា រថយន្តគាត់ បេីកបរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកេីតលុះមកដល់ចំណុចខាងលេី បានប្រទះឃេីញមនុស្សដែលសម្ងំឈរអែប នៅលេីផ្លូវល្បឿនលឿនសង្ស័យជាកម្មករ ផ្លូវល្បឿនលឿន ស្រាប់តែយកវត្ថុរឹងគ្រវែងមកលេីរថយន្ដ របស់គាត់កំពុងតែបេីកបរបណ្ដាលឲ្យឮសម្លេងផាំង (វត្ថុរឹង ដុំថ្ម ) ត្រូវចំចំណុចទ្វាទី២ផ្នែកក្រោយខាងស្ដាំ ខូចខាតកំពិត។
បច្ចុប្បន្នមុខសញ្ញាខាងលេី ត្រូវបានសហការយកមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដេីម្បីសាកសួរនិងបន្ដនីតិវិធីស្រាវជ្រាវរកអាណាព្យាបាលក្រុមគ្រួសារទទួលខុសត្រូវលេីអំពេីដែលបង្កឲ្យមានមហន្ដរាយបះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈសង្គម(ក្នុងករណីខាងលេី តំណាងក្រុមហ៊ុនហ៊ុនផ្លូវល្បឿនលឿននិងបន្ដសហការជាមួយសមត្ថកិច្ចលេីការគ្រប់គ្រងផ្លូវច្រកឡេីងពិសេសតំបន់មួយចំនួនដែលមានដីទំនាបទាបគួរសមល្មមនិងអាចឡេីងមកកាន់ទីតាំងផ្លូវល្បឿនបាន លេីសពីនោះដេីម្បីពង្រឹងលេីសុវត្ថិភាពអ្នកបេីកបរដែលធ្វេីដំណេីរឆ្លងកាត់តាមផ្លូវល្បឿនលឿនមេត្ដាសហការជួយផ្ដល់ព័ត៌មានក្នុងករណីមានការពិនិត្យ ឬជួបករណី សង្ស័យ ដែលអាចនឹងជួបហានិភ័យដូចករណីនេះ)។
ក្នុងនាម សមត្ថកិច្ច សង្ឃឹមជឿជាក់ថា ករណី បែបនេះ និងមិនកេីតមានបន្ដទេ ដោយស្នេីសុំកិច្ចសហការ ពីសមត្ថកិច្ច ពាក់ព័ន្ធ ក្រុមហ៊ុន និងប្រជាពលរដ្ឋ។