ល្បែងសុីសង មាន់ជល់ តាមអនឡាញ អជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធ មិនបង្ក្រាប នៅស្រុកពញាក្រែក!

ខេត្ដត្បូងឃុំ ៖ ទីតាំង ល្បែងសុីសងជល់មាន់តាមអនឡាញ បេីកលេងយ៉ាងរំភើយ អាជ្ញាធរ និងសមត្ថកិច្ច ក្នុងមូលដ្ឋាន ទំនងជា ភ្លេចបទបញ្ជារបស់សម្ដេច នាយក រដ្ឋ មន្ត្រី ហេីយ មេីលទៅ បានជាមិនចុះបង្ក្រាប ដែលមានទីតាំងភូមិ ស្ទឹង ឃុំ កោងកាង ស្រុកពញាក្រែក ខេត្ដត្បូងឃ្មុំ បាននឹងកំពុងបើកលេងអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនទាន់បង្ក្រាបនៅឡើយ ដោយប្រមូលផ្ដុំក្រុមអ្នកញៀនល្បែងមកលេងយ៉ាងច្រើនកុះករ ។

សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញ បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន សម្តេច តេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ ស្រុក ក្រុង ខេត្តណា ដែលមិនទប់ ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ ក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

ប៉ុន្តែអាជ្ញាធរនិង សមត្ថកិច្ច ស្រុកពញាក្រែក ហាក់សំងំស្ងៀម មិនបង្ក្រាបទីតាំង បនល្បែងសុីសងប្រភេទអនឡាញ នៅមូលដ្ឋានរបស់ ខ្លួនផ្គេីនទៅ និង បទបញ្ជារបស់ សម្ដេច នាយក រដ្ឋមន្ត្រី ។

ជុំវិញករណីនេះដែរអង្គភាពសារព័ត៌មានយើងបានសុំការបំភ្លឺពីលោកវរសេនីយ៍ឯក ថាញ់ សុខរ៉ាត អធិការនគរបាលស្រុកពញាក្រែក តាមប្រព័ន្ធអេឡិចត្រូនិច (តេឡេក្រាម) តែលោកមិនទាន់ឆ្លើយតប ។

មហាជនសង្ឃឹមនិងជឿជាក់ថា អជ្ញាធរនិងសមត្ថកិច្ច ស្រុកពញាក្រែក និងចុះស្រាវជ្រាវនិងបង្ក្រាប ទីតាំងល្បែងសុីសងទាំងនោះឲ្យតាមបទ បញ្ជា របស់សម្ដេច នាយករដ្ឋមន្ត្រី និងស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។

អង្គភាពសារព័ត៌មានយើងនិងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធឬគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close