ខេត្តតាកែវ៖ជនសង្ស័យ ជាមុខសញ្ញាជួញដូរថ្នាំញៀន យ៉ាងសកម្ម ០១នាក់ ត្រូវបានកំលាំងកងរាជអាវុធហត្ថ ខេត្តតាកែវ ចាប់ឃាត់ខ្លួន រួមនឹងថ្នាំញៀនមួយចំនួន។ការចុះបង្រ្កាបមុខសញ្ញាជួញដូរនេះ បានធ្វើឡើងកាលពី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ដោយទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងខេត្ត បានដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានចុះបង្រ្កាបករណីគ្រឿងញៀន នៅចំណុចចំការស្វាយ ស្ថិតនៅភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ។ លទ្ធផល៖
ឃាត់ខ្លួនជនសង្ស័យបាន០១នាក់៖ ឈ្មោះ ម៉ៅ កំសាន្ត ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិស៊ីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ ។ដកហូតវត្ថុតាងរួមមាន៖
១-ម្សៅក្រាមពណ៌សថ្លាចំនួន០២កញ្ចប់ ទម្ងន់២៤,២៧g (ម្ភៃបួនក្បៀស ម្ភៃប្រាំពីរក្រាមថ្លឹងទាំងសំបកថង់) ។
២-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១(ខូច)៣-ដាវដែកចំនួន០១ដើម
៤-ទូរសព្ទ័០១គ្រឿង(ម៉ាកវីវូ ) ៥-កាំភ្លើងកែឆ្នៃបាញ់គ្រាប់AKចំនួន០១ដើម និងគ្រាប់AK០១គ្រាប់។
៦-សម្ភារៈសេពថ្នាំញៀនចំនួន ០១
៧-ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន។បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមច្បាប់៕បងខន