តើអ្នកបើកបរទោចក្រយានយន្ត និងត្រីចក្រយានយន្ត ត្រូវមានបណ្ណបើកបរប្រភេទអ្វី?

ក្រសួងសាធារណការ និងដឹកជញ្ជូន ៖  អ្នកបើកបរត្រូវមាន បណ្ណបើកបរប្រភេទ “ក” សម្រាប់៖
– ទោចក្រយានយន្តសណ្ដោងរ៉ឺម៉ក និង ត្រីចក្រយានយន្ត
– យានយន្តដែលមានទំហំស៊ីឡាំងលើសពី១២៥សង់ទីម៉ែត្រគូបឡើងទៅ ឬមានថាមពលអគ្គិសនីលើសពី១១គីឡូវ៉ាត់។ ចំពោះយានយន្ត ដែលមានទំហំស៊ីឡាំងចាប់ពី១២៥សង់ទីម៉ែត្រគូបចុះក្រោម ឬមានថាមពលអគ្គិសនីចាប់ពី១១គីឡូវ៉ាត់ចុះក្រោម អ្នកបើកបរមិនត្រូវឱ្យមានបណ្ណបើកបរឡើយ ប៉ុន្តែត្រូវមានអាយុយ៉ាងតិច១៥ឆ្នាំឡើងទៅ ដោយមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណណាមួយ។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close