ឃាត់ខ្លួនជនសង្ស័យ ៨នាក់ ​ករណីផលិត-កែច្នៃ គ្រឿងញៀនខុសច្បាប់ និងរឹបអូសគ្រឿងញៀន ២គីឡូក្រាម និង៧៦ក្រាម

ភំ្នពេញ ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០២និង០០នាទី ដោយមានការដឹកនាំសម្របសម្រួលពី លោក អ៊ុំ សុភ្តិ ព្រះរាជអាជ្ញា នៃអយ្យការអមសសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យ ប្រឆាំងការសម្អាតប្រាក់(ក៥) និងការិយាល័យប្រឆាំងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់(ក៤) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ លោកឧត្តមសេនីយ៍ត្រី ស៊ុំ ណារ៉ាក់ នាយករងមន្ទីរ លោកវរសេនីយ៍ឯក ឈូក គា នាយករងមន្ទីរ បានសហការជាមួយកម្លាំងនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាបករណីជួញដូគ្រឿងញៀន នៅចំណុចបណ្តោផ្លូវ៦០ម៉ែត្រ មុខផ្សារទំនើប អ៊ីអនម៉ល៣ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 

លទ្ធផល៖

ក.ឃាត់ខ្លួនជនសង្ស័យ០៨នាក់ 

១. ឈ្មោះ សុខ ផារ៉ា ហៅញ៉ាញ់ ភេទប្រុស ឆ្នាំកំណើត១៩៨៥ ជនជាតិខ្មែរ 

២. ឈ្មោះ សែម វាសនា ហៅក្តាំង ភេទប្រុស ឆ្នាំកំណើត១៩៩៣ ជនជាតិខ្មែរ 

៣. ឈ្មោះ ផុន វង្សសុភាបណ្ឌិត ហៅសី ភេទប្រុស ឆ្នាំកំណើត១៩៨៩ ជនជាតិខ្មែរ

៤. ឈ្មោះ ប៉ុល វាសនា ភេទស្រី ឆ្នាំកំណើត១៩៨៩ ជនជាតិខ្មែរ

៥. ឈ្មោះ អ៊ុន សាមិត្ត ភេទប្រុស ឆ្នាំកំណើត១៩៩៩ ជនជាតិខ្មែរ

៦. ឈ្មោះ សុង រតន ហៅខ្លា ភេទប្រុស ឆ្នាំកំណើត១៩៨៦ ជនជាតិខ្មែរ

៧. ឈ្មោះ ឡុង ប៊ុន ហៅLENG BINH ភេទប្រុស ឆ្នាំកំណើត១៩៩៧ ជនជាតិខ្មែរ

៨. ឈ្មោះ ធី ចាន់ភិរម្យ ភេទប្រុស ឆ្នាំកំណើត១៩៨៩ ជនជាតិខ្មែរ

ខ.សរុបវត្ថុតាងគ្រឿងញៀន៖

• គ្រឿងញៀនប្រភេទកេតាមីន(Ketamine) ទម្ងន់២០៧៦ក្រាម (២គីឡូ ៧៦ក្រាម)

• សារធាតុមិនច្បាស់ ទម្ងន់១០៦៨៨,៣៤ក្រាម (១០គីឡូ ៦៨៨,៣៤ក្រាម)

• ឧបករណ៍កែច្នៃគ្រឿងញៀនមួួយចំនួនធំ

• អាវុធខ្លី០១ដើម

 បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង
Open

Close