ចេញចូលតាមគន្លង ANPR និងគោរពតាមគំនូសសញ្ញាគន្លងផ្លូវ នៃច្រកចេញចូលផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដើម្បីបង្កភាពងាយស្រួល ដោយកាត់បន្ថយការកកស្ទះ ចំណាយពេលវេលាតិច និងមិនរង់ចាំយូរ
ក្រសួងសាធារណការ និងដឹកជញ្ជូន៖ សូមជម្រាបជូនសាធារណៈជនឱ្យបានជ្រាបថា៖ ចាប់ពីថ្ងៃនេះតទៅ ក្រុមហ៊ុនផ្លូវល្បឿនលឿនបានដាក់ដំណើរការផ្លាកសញ្ញាបង្ហាញច្រក ANPR និងគំនូសសញ្ញាគន្លងផ្លូវនីមួយៗនៅច្រកចំនួន ៤ រួមមាន៖ ច្រកភ្នំពេញ ច្រកកំពង់ស្ពឺកើត ច្រកស្ទឹងហាវ និងច្រកព្រះសីហនុ។ លោកអ្នកអាចមើលគំនូសសញ្ញាគន្លងផ្លូវនីមួយៗ មុនចូលគន្លងណាមួយដើម្បីជៀងវាងការកកស្ទះ និងអាចបង់កម្រៃសេវាផ្លូវល្បឿនលឿនតាមវិធីដែលលោកអ្នកចូលចិត្ត។ គន្លង ANPR គឺស្ថិតនៅខាងឆ្វេងដៃនៃច្រកចេញចូល ដោយជាប់ខាងស្តាំច្រក ETC។
អត្ថប្រយោជន៍ គន្លង ANPR ជាច្រកអាទិភាពក្នុងការចេញចូល ដែលមានលក្ខណៈសាមញ្ញ លោកអ្នកគ្រាន់តែបញ្ជូលសមតុល្យតាមផ្លាកលេខជាមុន និងចេញចូលគន្លងដែលមានសញ្ញា ANPR។ ការប្រើប្រាស់គន្លងនេះ មិនតម្រូវឲ្យយកកាត និងប្រើប្រាស់សាច់ប្រាក់ឡើយ ដោយលោកអ្នកគ្រាន់តែបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខជាការស្រេច។
បងប្អូនអាចបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខសម្គាល់យានយន្តជាមុន តាមកម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានគ្រឹះស្ថានដៃគូ ចំនួន៧ ដូចជា៖
១. ធនាគារ ជីបម៉ុង(Chip Mong Bank)
២. ធនាគារ អេស៊ីលីដា(ACLEDA Bank)
៣. ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA Bank)
៤. ធនាគារវីង(Wing Bank)
៥. ធនាគារ វឌ្ឍនៈ(VATTANAC Bank)
៦. ធនាគារកាណាឌីយ៉ា(Canadia Bank)
៧. លីហួរវេរលុយ (LyHour PayPro)
សូមចូលទៅកាន់វែបសាយដែលភ្ជាប់ទៅកាន់ ធនាគារដែលអាចបញ្ជូលប្រាក់តាមផ្លាកលេខសម្រាប់ទូទាត់កម្រៃប្រើប្រាស់ផ្លូវល្បឿនលឿនបានតាម https://ew.mpwt.gov.kh ។
លោកអ្នកអាចពិនិត្យសមតុល្យទឹកប្រាក់ដែលបានបញ្ចូល ឬនៅសល់ ដោយការស្គែន QR Code នៅលើលតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ឬ លតាបត្រអនុញ្ញាតសម្រាប់ទោចក្រយានយន្ត។
ទំនាក់ទំនង៖
⁃ ព័ត៌មានពីសេវាកម្ម៖ 1399
⁃ ព័ត៌មានទូទៅ៖ 1275