អគារសាលប្រជុំ១ខ្នង នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ត្រូវបានសម្ភោធជាផ្លូវការ ក្រោមអធិបតីភាពរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:
ខេត្តព្រះវិហារ៖ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ភោធអគារសាលប្រជុំថ្មី១ខ្នងនៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ដែលចំនាយថវិកាអស់ចំនួន ៤២៨ លាន រៀល ដែលជាអោយណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន កម្មវិធីនេះបានធ្វើឡើង នាព្រឹក ថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ស្ថិតក្នុងភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានឡើងអានរបាយការណ៍ និងថ្លែងថា ទោះបីស្ថានការណ៍ នៅតាមបណ្តោយព្រំដែន មានសភាពស្ងប់ស្ងាត់ និងកំពុងបានប្រែក្លាយជាព្រំដែនសន្តិភាព និងអភិវឌ្ឍន៏ជាមួយប្រទេសជិតខាងក្តី តែកងទ័ពមិនបានធ្វេសប្រហែស និងមើលស្រាលសភាពការណ៍នោះឡើយ គឺតែងពង្រឹងស្មារតី ការពារបូរណភាពទឹកដី មិនឱ្យសត្រូវណា មករំលោភបំពានបានឡើយ និងត្រៀមខ្លួនអនុវត្តន៍ បទបញ្ជារបស់រាជរដ្ឋាភិបាល ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់នឹងប្រឆាំងដាច់ខាត រាល់ការប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ពីក្រុមជនអគតិណាមួយ។
លោកមេបញ្ជាការ បានបន្តថា ដោយមានការយកចិត្តទុកដាក់ ពីប្រមុខនៃរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុនសែន ក៏ដូចជាការជួយឧបត្ថម្តគាំទ្រ ពីប្រតិភូក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ដែលជាអង្គភាពសម្ព័ន្ធភាព បានធ្វើឲ្យជីវភាពកងទ័ព និងគ្រួសារកងទ័ព រស់នូវកាន់តែមានជីវ:ភាពល្អប្រសើរឡើង ។
ជាមួគ្នានោះឯកឧត្តមបណ្ឌិត អ៊ុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលបានគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងកម្លាំងប្រដាប់អាវុធរបស់យើងនៅគ្រប់ទីកន្លែង។
ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរខ្ពស់ចំពោះស្មារតីតស៊ូអង់អាចក្លាហាន ប្រកបដោយវីរៈភាពរបស់នាយទាហាន នាយទាហានរង និងពលទាហានរបស់យើងនៅកងពលតូចអន្តរាគមន៍លេខ ៧ ដែលបានយកអស់កម្លាំងកាយចិត្តក្នងបុព្វហេតុការពារមាតុភូមិការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា និងការចូលរួមអភិវឌ្ឍប្រទេសជាតិរបស់យើង ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។
ជាមួយគ្នានោះដែរឯកឧត្តមរដ្ឋមន្ត្រី បានឧបត្ថម្ភថវិការ ជូនមេបញ្ជាការកងពលតូចលេខ៧ចំនួន ២ លានរៀល មេបញ្ជាការវរសេនាតូច៤នាក់ស្មើថវិកា២លានរៀលមេបញ្ជាការរងកងពលធំលេខ ៣ ចំនួន ១លានរៀល.មេបញ្ជាការរងកងពលកងពលនាយសេនាធិការរង និងមេបញ្ជាការរងវរសនាតូចសរុបចំនួន ៤៣នាក់សរុបថវិកា១២.៩០០.០០០៛ ១២លាន ៩សែនរៀល នាយទាហាននិងពលទាហាន ចំនួន ១.៤០០នាក់ស្មើទទួលបានថវិកា ២៨លានរៀល ជូនក្រុមតន្រ្តីករ និងក្រុមរាំចំនួន២លានរៀល សរុបថវិកាទាំងអស់ចំនួន ៤៧.០០០.០០០រៀល មីចំនួន២០០កេស ស្រាបៀរចំនួន២០០កេស ទឹកក្រូចចំនួន១៥០កេសទឹកសុទ្ធចំនួន២០០កេសទឹកត្រី+ទឹកស៊ីអ៊ីវ៥០យួត្រីងៀត១០០គីឡូ ផ្អក៥០គីឡូ ត្រីខ ៥០កេស សង្គសី១០០០សន្លឹក ប្រេងម៉ាស៊ូត១០០០លីត្រ។