ដាច់កង់ រេចង្កូត ធ្លាក់ផ្លូវក្រឡាប់ ស្លាប់ម្នាក់ របួសធ្ងន់ស្រាល ២នាក់!

ស្ទឹងត្រែង៖ សមត្ថកិច្ច បញ្ជាក់ថា នាព្រឹកថ្ងៃទី៣ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង ១២និង ៣០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់ ដែលបង្កឡើងដោយខ្លួនឯង បានបណ្ដាលឲ្យស្លាប់ម្នាក់នៅកន្លែង ហ្នឹងរងរបួសធ្ងន់ម្នាក់និង ស្រាលម្នាក់។

សមត្ថកិច្ចបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងនៅត្រង់ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥២ និងលេខ ៥៣ស្ថិតនៅលើផ្លូវជាតិលេខ៧៨A ស្ថិតនៅភូមិក្បាលរមាសថ្មីឃុំក្បាលរមាស. ស្រុកសេសាន ខេត្តស្ទឹងត្រែង។

សមត្ថកិច្ច បានបន្តឲ្យដឹងទៀតថារថយន្តដែលបង្កគ្រោះថ្នាក់ដោយខ្លួនឯងនោះម៉ាក ឡុចស៊ីស RX 330 ពាក់ស្លាកលេខភ្នំពេញ 2AJ. 2114 ពណ៌សរ បើកពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ត្រង់ចំណុចខាងលើក៏បានបានដាច់កង់រេចង្កូតធ្លាក់ផ្លូវក្រឡាប់ បីបួនត្រឡប់ បណ្ដាលឱ្យអ្នករួមដំណើរម្នាក់ ស្លាប់ និងម្នាក់ទៀតរងរបួសស្រាល និងតៃកុងបានរងរបួសយ៉ាងធ្ងន់ធ្ងរ ។

តាមរបាយការណ៍បញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថាអ្នកបើកបរឈ្មោះ ហាក់ វិទ្ធី ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិប្រាក់ ឃុំសាមគ្គី ស្រុកកូនមុំ ខេត្ត រតនគីរី រងរបួសធ្ងន់។

អ្នករួមដំណើរទី ១. ឈ្មោះ ធុង ឌឿន ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគីរី ស្លាប់ នៅកន្លែងកើតហេតុ។

អ្នករួមដំណើរ ទី២.ឈ្មោះ ធី មង្គល ភេទប្រុស អាយុ៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ត្រូវជាកូន ឈ្មោះហាក់ វុទ្ធី (តៃកុង )រងរបួសស្រាល។

ក្រោយពេលកើតហេតុភ្លាមៗសមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ និងធ្វើការចុះវាស់វែងនិងយករថយន្តដឹក ជនរងគ្រោះ មកសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។ដោយលែកសពជនរងគ្រោះម្នាក់ ទៀតត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

ដោយ អ៊ុល គឹម លាង

អត្ថបទដែលជាប់ទាក់ទង
Open

Close