កណ្តាល៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីលួចមានស្ថានទម្ងន់ទោស(កាច់កម៉ូតូ) កើតឡើង ស្ថិតក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល ស្រុកកោះធំ ក្រុងតាខ្មៅ និងស្រុកស្អាង ចុះបានធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញា ឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០៤នាក់ ភេទប្រុស យកមកអង្គភាព។
វត្ថុតាងចាប់យករួមមានៈ ម៉ូតូ ០២គ្រឿង, ទូរស័ព្ទ ០៤គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។