ខេត្តពោធិ៍សាត់៖ សមត្ថកិច្ច នៃអធិការនគរបាលស្រុកវាលវែង បញ្ជាក់ថា នៅថ្ងៃអាទិត្យ ទី០២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៨ និង៥០នាទី កម្លាំងប៉ុស្តិ៍ប្រម៉ោយ០៣នាក់ សហការណ៍ជាមួយកម្លាំងអធិការ០៤អ្នក ដឹកនាំដោយលោក វរសេនីយ៍ត្រី យន ប៊ុនធា ឋានៈអធិការរង បានចុះបង្ក្រាប ករណីក្មេងទំនើង ២ក្រុម (វាយតប់គ្នា)នៅចំណុចលើផ្លូវជាតិលេខ៥៥ ស្ថិតនៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ មានឈ្មោះដូចខាងក្រោម៖
១- ឈ្មោះ ទ ឆល ភេទប្រុស អាយុ២១ឆ្នាំ
២-ឈ្មោះ ស ឈត ភេទប្រុស អាយុ២០ឆ្នាំ
៣-ឈ្មោះញ សល ភេទប្រុស អាយុ២៧ឆ្នាំ
៤-ឈ្មោះ រ រ ភេទប្រុស អាយុ២០ឆ្នាំ
៥-ឈ្មោះ ឃ ប ភេទប្រុស អាយុ២១ឆ្នាំ
ទាំង០៥អ្នកស្នាក់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ដកហូតវត្ថុតាងបានដូចជា ៖
-ម៉ូតូម៉ាក វីនន័រ ចំនួន០១គ្រឿង
-ម៉ូតូម៉ាក អុិចសិនទឺ ចំនួន០២ គ្រឿង
-ដែកទីបជ្រុង ចំនួន០៤ដើម
-ខ្សែក្រវាត់ពណ៌ខ្មៅ ចំនួន០១មួយ
ចំពោះជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចយើងបានបញ្ជូនមកកាន់អធិការរដ្ឋាននគរបាលស្រុកវាលវែងដើម្បីសុំគោលការលោកអធិការ អនុវត្តនីតិវិធីបន្ត៕