ខ្យល់កន្ត្រាក់ បំផ្លាញលំនៅដ្ឋាន ប្រជាពលរដ្ឋ អស់ចំនួន៤០ខ្នង នៅស្រុកភ្នំព្រឹក 

បាត់ដំបង៖គ្រោះធម្មជាតិ ខ្យល់ព្យុះកន្ត្រាក់បានកើតឡើងមួយលើក បណ្តាលអោយខូចខាតលំនៅដ្ឋាន របស់ប្រជាពលរដ្ឋចំនួន២ភូមិ ក្នុងនោះមានភូមិភ្នំតូច និងភូមិអូរ ស្ថិតក្នុងឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង០០នាទី ល្ងាចថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២៣ នៅចំណុចកើតហេតុខាងលើ។

សមត្ថកិច្ចបានអោយដឹងថា៖ក្នុងហេតុការណ៍នៃគ្រោះធម្មជាតិនោះ មិនបង្កអោយមានគ្រោះថ្នាក់ដល់អាយុជីវិត បង ប្អូន ប្រជាពលរដ្ឋណាម្នាក់ឡើយ។

ដូច្នេះសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានបានសំណូមពរអោយប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្នុងស្រុកភ្នំព្រឹក បង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ ជៀសវាងកុំអោយមានគ្រោះថ្នាក់កើតមានឡើងជាយថាហេតុ៕

ដោយ ៖ សុខ កុសល

អត្ថបទដែលជាប់ទាក់ទង
Open

Close