អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ៖ ខ្ញុំធ្លាប់ជួបរឿងបែបនេះ ខ្ញុំយល់អារម្មណ៍នេះ ជូនពរបងស្រីរឹងមាំឡើង កែប្រែ នៅអ្វីដែលជាការឆ្គាំឆ្គង

ភ្នំពេញ៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្នុងផេក ផ្លូវការ នៅថ្ងៃទី៣១ មីនា ២០២៣ ថា ៖ កំហុសតែងតែមានជៀសមិនផុតទេ សុំពុកម៉ែបងប្អូនអនុគ្រោះអោយគាត់ផង កន្លងមកក៏ឃើញបងស្រីធ្វើការងារសង្គមច្រើននិងជួយផ្ដល់ កម្លាំងចិត្តដល់ស្ត្រី ដល់បងប្អូននៅក្នុងក្លឹបស្ត្រី ជាចំណែកមួយនៃការចូលរួមសង្គម ខ្ញុំគិតថាពេលនេះបងស្រីប្រហែលជាគាត់យល់បានហើយ (ព្រោះខ្ញុំមិនចង់ឃើញគាត់បាក់ទឹកចិត្ត)  តាមពិតចេតនាជារួមបងស្រីមានបំណងល្អទេ តែដោយសារតែការឆ្គាំឆ្គងពាក្យសម្ដីមួយពេល បើខុសឆ្គងសូមអធ្យាស្រ័យ ពុកម៉ែបងប្អូនផង🙏🙏🙏។

ពេលនេះគាត់កំពុងបាក់ទឹកចិត្ត ណាហ្ហើយពុកម៉ែបងប្អូន ប៉ុណ្ណឹងបានហើយ ខ្ញុំស្គាល់គាត់ គាត់តែងតែមានចេតនាជួយជ្រុំជ្រែងអ្នកជុំវិញខ្លួននិងអ្នកដែលគាត់ស្គាល់មិនមានការរើសអើង មានការភ្លាំងភ្លាត់នេះ នេះក៏ជាមេរៀនសម្រាប់គាត់។

ខ្ញុំធ្លាប់ជួបរឿងបែបនេះ ខ្ញុំយល់អារម្មណ៍នេះ ជូនពរបងស្រីរឹងមាំឡើង កែប្រែ នៅអ្វីដែលជាការឆ្គាំឆ្គង។

អត្ថបទដែលជាប់ទាក់ទង
Open

Close