សូមជម្រាបជូនដល់សាធារណៈជន ករណី សំណូមពរ ប្រជាពលរដ្ឋ៖ ក្រោយពីមានការលើកឡើងករណី មានម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង បង្កការរំខាន ជាពិសេសនៅពេលយប់ ក្រុមការងារទទួលព័ត៌មានតាមតេលេក្រាម ប្រជាជន ខេត្តព្រះសីហនុ បានបញ្ចូនបន្ដទៅកាន់មន្រ្ដីនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នឹងដោយមានកិច្ចសហការដឹកនាំដោយ ចៅសង្កាត់លេខ២ មន្រ្ដីប៉ុស្ដិនគរបាលរដ្ឋបាលសង្កាត់ បានចុះដល់គោលដៅភ្លាមៗ ដើម្បីធ្វើការអប់រំណែនាំ និងតម្រូវឱ្យម្ចាស់ម៉ូតូផ្លាស់ប្ដូរ និងមិនត្រូវកែច្នៃ បង្កផលប៉ះពាល់ និងការរំខានដល់ប្រជាពលរដ្ឋតទៅទៀតនោះទេ ។
សូមអរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលតែងចូលរួមសហការ និងផ្ដល់ព័ត៌មាន។