រដ្ឋបាលខេត្តសៀមរាប សេចក្តីជូនដំណឹងស្តីពីការខូចខាត និងរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីវេលាម៉ោង ១៧ និង ៣០នាទី គ្រោះធម្មជាតិនេះ បានបង្កឱ្យមានផលប៉ះពាល់ និងខូចខាតដូចខាងក្រោម៖
១ របើកដំបូលផ្ទះចំនួន ៦ខ្នង និងបាក់សំយ៉ាបផ្ទះ ១ខ្នង។
២ រលំខ្លោងទ្វារលម្អតុបតែងភ្លើងកាត់ទទឹងផ្លូវ ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប បណ្តាលឱ្យប៉ះពាល់មនុស្សចំនួន ២នាក់ ក្នុងនោះ ស្លាប់ ១នាក់ របួស ១នាក់ និងខូចខាតម៉ូតូចំនួន ២ គ្រឿង។
៣ គ្រឿងតុបតែងភ្លើងលម្អស្ពានថ្មព្រះរាជដំណាក់ ស្ថិតនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុង-សៀមរាប ខេត្តសៀមរាប ប៉ុន្តែពុំមានផលប៉ះពាល់ដល់មនុស្សឡើយ។
៤ រលំរោងពិព័រណ៍ទិវាវប្បធម៌ជាតិ ៣មីនា ដែលរៀបចំសម្រាប់ដំណើរការពិធីចាប់ថ្ងៃទី២៩-៣១ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅសួនច្បារមាត់ស្ទឹងសៀមរាប ក្បែរសួនច្បារព្រះរាជដំណាក់។



