ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននិមន្តសម្តេចសង្ឃ និងព្រះសង្ឃចំនួន ០៧អង្គ ដេីម្បីធ្វេីពិធីសូត្រមន្ត ប្រោះព្រំ សុំពរជ័យ សិរីសួស្តី និងសេចក្តីសុខ សម្ពោធអគារសាលប្រជុំថ្មី

ភ្នំពេញ៖ នៅរសៀលវេលាម៉ោង១៤:០០នាទី ថ្ងៃព្រហស្បតិ៍ ៩កេីត ខែចេត្រ ឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននិមន្តសម្តេចសង្ឃ និងព្រះសង្ឃចំនួន ០៧អង្គ ដេីម្បីធ្វេីពិធីសូត្រមន្ត ប្រោះព្រំ សុំពរជ័យ សិរីសួស្តី និងសេចក្តីសុខ សម្ពោធអគារសាលប្រជុំថ្មី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក លោកស្រីស្នងការរង លោក លោកស្រីអនុប្រធានផែន ក្រុមជំនួយការ លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌទាំង១៤ ផងដែរ ។
សូមបញ្ជាក់ថាអគារសាលប្រជុំថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកម្ពស់ ៣ជាន់ ទំហំ ៣០ម x ៤០ម បានបញ្ចប់ការសាងសង់ទាំងស្រុង៕
អត្ថបទដែលជាប់ទាក់ទង
Open

Close