ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នៅសាលប្រជុំសាលាខេត្ត ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្ដម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជីញចូលរួមជាគណៈក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង។
ក្នុងពិធិបិទអង្គសន្និបាតនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់គណៈប្រតិភូថ្នាក់ជាតិ តំណាងយោធភូមិភាគទី១ ឯកឧត្តមប្រធានសាលាដំបូងខេត្ត តំណាងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកនាយករដ្ឋបាល និងលោក លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សាក្រុង ស្រុក លោកអភិបាល នៃគណៈអភិបាលក្រុង ស្រុក នាយករដ្ឋបាលសាលាក្រុង ស្រុក មេបញ្ជាការកងកម្លាំងប្រដាប់អាវុធក្រុងស្រុកទាំងបីប្រភេទ នាយក នាយករងទីចាត់ការ-ប្រធាន អនុប្រធានអង្គភាព និងប្រធាន និងអនុប្រធានការិយាល័យចំណុះសាលាខេត្ត មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ ស្មៀនឃុំ សង្កាត់ តំណាងអង្គការសង្គមស៊ីវិលនៅក្នុងខេត្តសរុប ២៦៥រូប៕