ខេត្តសៀមរាប៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចាត់កម្លាំងចុះអន្តរាគមន៍កាត់របាកាត់ទទឹងថ្នល់ដែលបានបាក់ដោយខ្យល់កន្ត្រាក់ កាលពីវេលាម៉ោង ១៧ និង ២០នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ក្នុងភូមិសាស្ត្រខេត្តសៀមរាប មានភ្លៀង ផ្គររន្ទះ និងខ្យល់ព្យុះ (ខ្យល់កន្ត្រាក់)។ ឧបទ្ទវហេតុនេះ បានបណ្តាលឱ្យដួលបាក់របាកាត់ទទឹងថ្នល់ ការតុបតែងមួយចំនួនក្នុងក្រុងសៀមរាប។
ភ្លាមៗ នេះដែរ គណៈបញ្ជាការឯកភាពខេត្ត និងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានចាត់កម្លាំងចុះកាត់ រុះរើជាបន្ទាន់ ដើម្បីបញ្ចៀសការកកស្ទះចរាចរ និងឧបទ្ទវហេតុផ្សេងៗ បានរួចរាល់ហើយ នៅវេលាម៉ោង ១៩ និង ២០នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។
រដ្ឋបាលខេត្ត សូមសំដែងការសោកស្តាយចំពោះឧបទ្ទវហេតុនៃគ្រោះធម្មជាតិនេះ និងសូមថ្លែងអំណរគុណដល់កម្លាំងសមត្ថកិច្ច យុវជន និងប្រជាពលរដ្ឋ ដែលបានចូលរួមរុះរើនេះ។