ឆ្នោតវៀតណាម ផ្ញើប្រាណ ជាមួយ ឆ្នោតមហាសម្បត្តិ មាន អាជ្ញាប័ណ្ណ កំពុងរីកដុះដាលពេញបន្ទុក ក្នុងមូលដ្ឋានស្រុកបាធាយ
ខេត្តកំពង់ចាម៖ មានសេចក្ដីរាយការណ៍មកថា ល្បែងសុីសងខុសច្បាប់ កត់ឆ្នោតកន្ទុយលេខ វៀតណាម នៅតាមភូមិ ឃុំក្នុងស្រុកបាធាយ ខេត្តកំពង់ចាម បាននឹងកំពុងរីកដុះដាល ដូចផ្សិត អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ មិនបង្ក្រាប។
ជាក់ស្ដែង ល្បែងឆ្នោតកត់កន្ទុយលេខ ឆ្នោតវៀតណាម នៅតាមភូមិពោធិ៍សៀង ផ្ទះ ឈ្មោះ លៀង និងភូមិតាំងព្នៅ ឃុំសណ្តែក គឺមានមេធំៗ ដាក់កូនកញ្ច្រែង ល្អី ដើរកត់ឆ្នោតតាមភូមិ ឡើងប្រសេកសាច តាមផ្ទះលក់បាយកាហ្វេតែម្ដង។
ប្រភពបានលួចខ្សឹបប្រាប់ អ្នកសារព័ត៌មានយើងថា ៖ កូនកញ្រ្ចែញ ល្អីទាំងនេះ យកទៅឲ្យ មេឆ្នោតឈ្មោះ នៅ រស់នៅភូមិទំនប់ ឃុំទំនប់ ស្រុកបាធាយខេត្តកំពង់ចាម ហើយមេឆ្នោតឈ្មោះ នៅបានដើរអួត យកឈ្មោះថ្នាក់ដឹកនាំដើរប្រមូលឆ្នោតវៀតណាមខុសច្បាប់ ហើយថាបានរត់ការជាមួយអាជ្ញាធរមាន សមត្ថកិច្ចអស់ហើយ ទើបគ្មានអ្នកចាប់រ ឬបង្រ្កាបនោះទេ។
ប្រភពបានបន្តថា មេឆ្នោតកន្ទុយលេខវៀតណាម ឈ្មោះ នៅ ដែលប្រមូលយក បានដាក់ពង្រាយកូនកញ្ច្រែង ល្អី អោយដើរកត់ឆ្នោត បង្វក់ស្មារតីបងប្អូនប្រជាពលរដ្ឋ ហើយនាំគ្នាលេងឆ្នោតផ្សងសំណាង តាមរយៈការសម្រាកពេលយប់ និងព្រឹកឡើងកាត់សព្វកាត់សុបិន្ត ចេញជាលេខកត់ឆ្នោត ដោយនាំគ្នាចាំផ្ទៀងវិទ្យុពីវៀតណាម រាល់ម៉ោង៤ល្ងាច ដូចគេថា៖ (ថ្ងៃស្ដាយលេខ ល្ងាចស្តាយលុយ?)។
ពលរដ្ឋ បានលើកឡើងថាស កម្មភាពទាំងនេះមិនត្រូវបានសមត្ថកិច្ចនឹងអាជ្ញាធរ ឃុំ ស្រុក មិនហ៊ានបង្ក្រាបនោះទេទំនងជាប់ពាក់ព័ន្ធសង្ស័យថា បានត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធអស់ហើយទេដឹង មានអ្នកញៀនល្បែងខ្លះចាញ់អស់ទ្រព្យសម្បត្ដិ កើតជាជម្លោះ ក្នុងគ្រួសារ និង កើតមានអំពើលួច ឆក់ប្លន់ផងដែរ។
ពលរដ្ធឆ្ងល់ថា៖ ចុះតើឯណាទៅ លក្ខណៈភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុចដែលរាជរដ្ឋាភិបាលដាក់ឲ្យ នៅស្រុកបាធាយ។
ពាក់ព័ន្ធរឿងល្បែងសុីសងល្បែងសុីសងខុសច្បាប់ កត់ឆ្នោតកន្ទុយលេខវៀតណាមខាងលើ នេះអង្គភាពសារព័ត៌មានយើង បានសុំការបកស្រាយបំភ្លឺពី លោក សំ ណាល់ អធិការស្រុកបាធាយ នៅថ្ងៃទី២៩ខែមីនាឆ្នាំ២០២៣នេះ លោកបានឱ្យដឹងថា៖ និងចុះស្រាវជ្រាវ និងហៅមកធ្វើកិច្ចសន្យា ហើយអោយបញ្ឈប់ បើមិនព្រម និងធ្វើទៅតាមច្បាប់។
ចំណែកលោក នៅ មេឆ្នោតដ៏ល្បីល្បាញប្រចាំស្រុកបាធាយ បានបញ្ជាក់មកសារព័ត៌មានយើងនៅថ្ងៃទី២៩,០៣,២០២៣នេះថា លោក គ្រាន់តែជាតំណាងឲ្យក្រុមហ៊ុនឆ្នោត មានអាជ្ញាប័ណ្ណត្រឹមត្រូវ តែមានការលួចលាក់ខ្លះហើយ។
ទោះជាយ៉ាងណាក្ដីមជ្ឈដ្ឋាននានា សុំសំណូមពរដល់ សមត្ថកិច្ចនឹងអជ្ញាធរស្រុកបាធាយ ជាពិសេស គឺ ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការខេត្តកំពង់ចាម ទើបឡើងកាន់ដំណែងថ្មីៗ និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមមានវិធានការបង្ក្រាប ល្បែងស៊ីសងនៅក្នុងស្រុកបាធាយ ឱ្យមានប្រសិទ្ធភាពផង ដើម្បីឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។
អង្គភាពយើងខ្ញុំនឹងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើ មានការពន្យល់បកស្រាយបន្ថែមពី អាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធ ឬសមុីភាគីរៀងរម៉ោងធ្វើការ៕