តើការចុះសំបុត្រ មរណៈភាព មានសារៈប្រយោជន៍អ្វីខ្លះ?

ភ្នំពេញ៖ នៅថ្ងៃទី២៩ មីនា ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ថា ៖ តោះមកឈ្វេងយល់ពីការចុះសំបុត្រមរណៈភាពវិញម្តង។

តើការចុះសំបុត្រមរណៈភាពមានសារៈប្រយោជន៍អ្វីខ្លះ? ហេតុអីចាំបាច់ចុះ? នាំសាមីខ្លួនទៅទេ😁 អ្នកណាអ្នកត្រូវទៅចុះ? មានលក្ខខណ្ឌអ្វីខ្លះ? ចុះនៅទីណា?

សំបុត្រអត្រានុកូលដ្ឋានមរណភាព
១-សារៈប្រយោជន៍នៃសំបុត្រអត្រានុកូលដ្ឋានមរណភាព
-ស្នើសុំរៀបអាពាហ៍ពិពាហ៍ថ្មី
-ស្នើសុំមរតកស្របច្បាប់
-ប្រើប្រាស់ជាមូលដ្ឋានក្នុងកិច្ចការផ្សេងៗ។

២-លក្ខខណ្ឌចាំបាច់ដើម្បីចុះបញ្ជីអត្រានុកូលដ្ឋានមរណភាព
ក្រុមគ្រួសារអ្នកស្លាប់ ត្រូវទៅប្តឹងចុះបញ្ជីដោយផ្ទាល់។

៣-ឯកសារសម្រាប់ស្នើសុំចុះបញ្ជីមរណភាព
ក.ក្នុងឆ្នាំអនុវត្ត
-លិខិតជូនដំណឹងមរណភាពដែលចេញដោយមូលដ្ឋានសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច
-សេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋានកំណើតរបស់អ្នកស្លាប់
-សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ដែលមានឈ្មោះអ្នកស្លាប់
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់អ្នកស្លាប់ (ប្រសិនបើមាន)
-ឯកសារបញ្ជាក់អត្តសញ្ញាណ របស់អ្នកស្នើសុំ។
ខ.ឆ្លងឆ្នាំអនុវត្ត
-សេចក្តីសម្រេចរបស់តុលាការ
-លិខិតជូនដំណឹងមរណភាពដែលចេញដោយមូលដ្ឋានសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច
-សេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋានកំណើតរបស់អ្នកស្លាប់
-សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ដែលមានឈ្មោះអ្នកស្លាប់
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់អ្នកស្លាប់ (ប្រសិនបើមាន)
-ឯកសារបញ្ជាក់អត្តសញ្ញាណ របស់អ្នកស្នើសុំ។

៤-ទីកន្លែងចុះបញ្ជីអត្រានុកូលដ្ឋានមរណភាព
សាលាឃុំ សង្កាត់ នៃលំនៅដ្ឋានអចិន្ត្រៃយ៍របស់អ្នកស្លាប់ មុនពេលស្លាប់។

៥-តម្លៃ នៃការចុះបញ្ជីអត្រានុកូលដ្ឋានមរណភាព ដោយឥតគិតថ្លៃ។

👉សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងសាកសួរព័ត៌មានតាមការ Download កម្មវិធី GDI eServices ឬ ទំនាក់ទំនងលេខទូរស័ព្ទ ១២៧១ /០១៧ ៨៩៨ ៩១៥ ដោយឥតគិតថ្លៃសេវាទូរស័ព្ទគ្រប់ប្រព័ន្ធ រាល់ម៉ោងធ្វើការ ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយបញ្ហារបស់លោកអ្នក។ សូមអរគុណ

អត្ថបទដែលជាប់ទាក់ទង
Open

Close