“សុវត្ថិភាព រថយន្ត ពេលបើកបរ លើផ្លូវល្បឿនលឿន” នឹងត្រូវលើកមកជាប្រធានបទក្នុងកម្មវិធីផ្សាយផ្ទាល់ MPWT LIVE SHOW
ក្រសួងសាធារណការ និងដឹកជញ្ជូន ៖ “សុវត្ថិភាព រថយន្ត ពេលបើកបរលើផ្លូវល្បឿនលឿន” នឹងត្រូវលើកមកជាប្រធានបទក្នុងកម្មវិធីផ្សាយផ្ទាល់ MPWT LIVE SHOW នៅថ្ងៃទី ០៧ មេសា ២០២៣ វេលាម៉ោង ៧:០០ព្រឹកខាងមុខនេះ កម្មវិធីនេះ នឹងមានការចូលរួមពីវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាវាគ្មិនកិត្តិយស។ បងប្អូនប្រជាពលរដ្ឋអាចចោទសួរមកកាន់កម្មវិធី ដោយទម្លាក់សំណួរចូលក្នុងខមិន (Comment) ខាងក្រោម ដើម្បីអាចធ្វើការជ្រើសរើសមកឆ្លើយតបជូន ក្នុងកម្មវិធីផ្សាយផ្ទាល់។
សូមរង់ចាំតាមដានទស្សនាកម្មវិធីផ្សាយផ្ទាល់តាមរយៈ៖
ផ្សាយផ្ទាល់លើហ្វេសប៊ុក៖ ” ក្រសួងសាធារណការ និងដឹកជញ្ជូន ( https://www.facebook.com/mpwt.gov.kh )
ព័ត៌មានបន្ថែមសូមទាក់ទងទូរសព្ទលេខ៖ ” ១២៧៥ “
