ភ្នំពេញ៖ ដោយតំបន់មួយចំនួនក្នុងខណ្ឌសែនសុខ ការផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋខ្សោយ នារដូវប្រាំង និង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុងជីកកប់ពង្រីកទំហំ ទុយោបន្ថែម បំពង់មេ ជាហេតុជួបប្រទះកង្វះខាតទឹកប្រេីប្រាស់ ឡើងមិនដល់ជាន់លើ។
នារសៀលថ្ងៃអង្គារ ៧កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខណ្ឌសែនសុខ បានចាត់ចែងក្រុមការងារខណ្ឌ អោយដឹកទឹកស្អាតដាក់តាមរថយន្តចំនួន០២គ្រឿង ដេីម្បីចែកជូន ផ្គត់ផ្គង់ដល់ខ្នងផ្ទះប្រជាពលរដ្ឋដែលខ្វះខាតទឹកប្រេីប្រាស់នារដូវប្រាំងនេះ ស្ថិតនៅក្រុមទី២ ក្នុងភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។