ខេត្តកោះកុង៖ សមត្ថកិច្ច បញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១ និហ ០០នាទីនៅចំណុចផ្ទះលក់អីវ៉ាន់ក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ មាន ករណី ជនសង្ស័យលួចមានស្ថានទម្ងន់ទោស (គាស់ទំលុះទំលាយ) ផ្ទះរបស់ជនរងគ្រោះឈ្មោះរិទ្ធ រស្មី ភេទស្រីអាយុ២៨ឆ្នាំ មុខរបរលក់ដូរស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ
វត្ថុដែលបាត់
កាតទូរសព្ទ ២៥០សន្លឹកស្មើ២៥០ដុល្លារ
ក្រវិលស្រាបៀរ ត្រូវរង្វាន់៣០០ដុល្លារ
បារីesse ១០សុង
លុយ ៨០ ម៉ឺនរៀល
រួចជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងវែង។
ដោយមានបទបញ្ជារបស់លោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការ នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ផ្នែកជំនាញព្រហ្មទណ្ឌ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្មាច់មានជ័យនៅវេលាម៉ោង១២:០០នាទីនៅចំណុចមុខវត្តថ្មីធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះហៀង សំអូន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅចំណុចសព្វយុទ្ធជនបន្ទប់ជួលក្នុងភូមិ០៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ យកមកសួរនាំ រួចបន្តឃាត់ខ្លួនបក្សពួកបានម្នាក់ទៀត ជនសង្ស័យ ទី២ឈ្មោះម៉ា វណ្ណៈ ភេទប្រុសអាយុ ១៧ឆ្នាំ មុខរបរជាងបាញ់ថ្នាំ។
វត្ថុតាងដកហូត
ក្រវិលស្រាបៀររង្វាន់២៣ដុល្លារ+១៨៩៥០០០រៀល
លុយខ្មែរ៦១៣០០០រៀល
កាតទូរសព្ទ១៤៥ដុល្លា+៣២៩០០០រៀល។
ជនសង្ស័យទាំង២នាក់ខាងលើត្រូវបានផ្នែកព្រហ្មទណ្ឌក្រុងខេមរភូមិន្ទ កសាងសុំណុំរឿងបញ្ជូនទៅការិយាល័យជំនាញដើម្បីអនុវត្តនីតិវិធីបន្ត ។