មន្ត្រីសាលាឃុំអង្កោល បើកឡាន ក្រឡាប់ បុកបង្កាន់ដៃស្ពាន ស្លាប់

ខេត្តកែប ៖ សមត្ថកិច្ច បញ្ជាក់ថា នៅយប់ថ្ងៃ អាទិត្យ ៥ កើត ខែ ចេត្រ ឆ្នាំ ខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ២៦ មីនា  ២០២៣ វេលាម៉ោង ២១ និង ៤០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង (ក្រឡាប់រថយន្តខ្លួនឯង) លើបណ្ដោយផ្លូវថ្មីប្របមាត់សមុទ្រពីកែបទៅឆ្នេរអង្កោល ចំណុចស្ពានព្រែកកែប ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ។

រថយន្តម៉ាក camry បាឡែន ពណ៌ ស ពាក់ផ្លាកលេខ កែប ២B.០០៩៩ បើកបរដោយឈ្មោះ ពោញ សំបូរ ភេទ ប្រុស អាយុ ៤២ ឆ្នាំ មុខរបរ មន្ត្រីសាលាឃុំអង្កោល រស់នៅភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ពេលបើកមកដល់ចំណុចកើតហេតុ ក្រឡាប់បុកបង្កាន់ដៃស្ពានស្លាប់ខ្លួនឯងតែម្ដង ក្រោយពេលកើតហេតុសាកសពត្រូវបានរថយន្តរបស់មន្ទីរពេទ្យបង្អែកខេត្តកែប ដឹកយកទៅប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។

ចំណែករថយន្តសមត្ថកិច្ចយើងបានប្រគល់ជូនក្រុមគ្រួសារយកទៅជួសជុលប្រើប្រាស់វិញដែរ ។ ស្រវឹងសូមកុំបើកបរ❗

អត្ថបទដែលជាប់ទាក់ទង
Open

Close