រថយន្តធំៗ ដឹកបំផ្លាញផ្លូវ ក្នុងក្រុងច្បារមន ហុយខ្លាំង និងជង្ហុកជ្រៅៗ អភិបាលខេត្តថា «លោក មិនមែនមើលនឹងភ្នែកនោះទេ ព្រោះកន្លែងណា ក៏ប្រជាពលរដ្ឋ របស់លោកដែរ»
កំពង់ស្ពឺ៖ ប្រជាពលរដ្ឋប្រមាណជាង៣០នាកក្នុងចំណោម ១០០ គ្រួសារ រស់នៅភូមិញរ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២៣នេះ បានប្រមូលផ្តុំគ្នា ការទទូច ស្នើរសុំដល់ប្រមុខរដ្ឋាភិបាល ដូចអាជ្ញាធរខេត្ត ជួយស្ថាបនា ជួសជុលផ្លូវមួយខ្សែ ដែលមានប្រវែងជិតមួយគីឡូម៉ែត្រដែលរងការខូចធ្ងន់ធ្ងរក្រោយរថយន្តធំៗបើកឆ្លងកាត់រាល់ថ្ងៃបង្កជាសម្លេងរំខាន និងហុយខ្លាំង ធ្វើអោយប៉ះពាល់ដល់ការរស់នៅនិងសុខភាពជាសាធរណៈយ៉ាងខ្លាំងផងដែរ ។
ប្រជាពលរដ្ឋ លើកឡើងថា ការរស់នៅសព្វថ្ងៃគឺមានផលប៉ះពាល់យ៉ាងខ្លាំងខែវស្សាវិញគឺមានទឹកហូរជនលិចផ្ទះបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិហើយបើខែប្រាំងគឺមានជង្ហុកធំៗដីហុយទាំងយប់ទាំងថ្ងៃដោយសារតែរថយន្តរបស់ក្រុបហ៊ុនដឹកថ្មបើកឆ្លងកាត់មិនតែប៉ុណ្ណោះនៅពេលយប់រថយន្តធំធំបានបើកបង្កសម្លេងគ្រូងគ្រាំងស្ទើរបែកត្រដាស់ត្រជៀករំខានមិនអាចសំរានបានឡើយ។
ប្រជាពលរដ្ឋ បានបន្តទៀតថា ពួកគាត់មានការលំបាកខ្លាំងណាស់ព្រោះតែមានរថយន្តដឹកថ្មរបស់ក្រុមដែលបើកបរឆ្លងកាត់ពេលខែវស្សាគឺមានទឹកលិច ហើយបើប្រាំងវិញគឺដីហុយខ្លាំងសូម្បីតែក្មេងៗសិស្សានុសិស្សដែលជិះកង់ទៅរៀនក៏លំបាកដែរ ។នៅពេលហូបបាយម្តងៗគឺមានដីហុយស្ទើតែហូបមិនកើតដូច្នេះគាត់សូមសុំណូមពរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន មេត្តាជួយដល់កូនចៅផងក្នុងការស្ថាបនាផ្លូវមួយខ្សែនេះដើម្បីងាយស្រួលក្នុងការធ្វើដំណើរជាពិសេស ដូចជាមន្ទីរពាក់ព័ន្ធរួមនេងអាជ្ញាធរខេត្តផងដែរ។
លោក ទឹម ផានូ អភិបាលក្រុងច្បារមន បានប្រាប់បណ្តាញសារព័ត៌មាន យើងតាម ប្រព័ន្ធតេលេក្រាម នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ថា «ខ្ញុំសូមអរគុណ អង្គភាពសារព័ត៌មាន ដែលបានផ្តល់ដំណឹងនេះខ្ញុំក៏បានដឹងដែរព្រោះខ្ញុំក៏ធ្វើដំណើរតាមផ្លូវនេះដែរ កន្លងខាងអាជ្ញាធរក្រុងក៏ធ្លាប់ស្នើសុំទៅខាងក្រុមហ៊ុនវាយថ្មឲ្យជួយជួសជុលដោយដឹកដីចាក់បំពេញបន្ថែមនិងបាញ់ទឹកជូនបងប្អូនប្រជាពលរដ្ឋជាប្រចាំផងដែរ។ កាលពីអាទិត្យមុននេះខ្ញុំបានធ្វើសំណើរសុំទៅរដ្ឋបាលខេត្តកំពង់ស្ពឺ។ ដើម្បីទម្លាក់គំរោងដើម្បីធ្វើផ្លូវបេតុងទើបជាប់បានយូរព្រោះដោយសារតែផ្លូវនេះជាផ្លូវវាងសម្រាប់ឡានធំៗដឹងថ្ម គំរោងដែលស្នើសុំទៅខេត្តធ្វើផ្លូវនោះគឺចាប់ពីកន្លែងវត្តម្រុំកែងការ៉ាស់សាំងខាងត្បូងរហូតមកដល់ផ្លូវបំបែកមកដល់និងភូមិញររហូតដល់ផ្លូវជាតិលេខ៤តែម្តង ផ្លូវនេះលោកទទួលស្គាល់ថាវាពិតជាពិបាកមែនដោយមានជង្ហុកធំៗ ក្នុងនោះថវិការបស់ក្រុងយើងគឺវាមានកំរិតដូច្នេះហើយលោកក៏បានស្នើរសុំទៅថ្នាកលើដើម្បីជួយសម្រួលនៅការផ្លូវនេះឡើងវិញឲ្យវាជាប់បានល្អកុំឲ្យវាហុយនិងឲ្យបងប្អូនធ្វើដំណើរបានស្រួល»។
ជាមួយគ្នានោះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងប្រាប់ឲ្យដឹងថា អរគុណប្អូន តាមពិតយើងមើលទាំងអស់ផ្លូវនៅក្នុងខេត្តប៉ុន្តែដោយសារ ថវិកា យើងនៅមានកំរិតហើយយើងត្រូវមើលថាផ្លូវណាជាផ្លូវអទិភាពយើង ត្រូវធ្វើមុន ឬធ្វើក្រោយយើងមិនអាចធ្វើក្នុងពេលតែមួយបាននោះ។ ផ្លូវនឹងគឺខាងក្រុមហ៊ុនធ្វើសម្រាប់ដឹកថ្មនៅពេលដឹកយូៗទៅបងប្អូនប្រជាពលរដ្ឋដែលមានដីគាត់បាននាំគ្នាទៅធ្វើផ្ទះដូចដែល សម្តេចលោកមានប្រសាសន៍ថា ទីណាមានផ្លូវគឺតែងតែមានសង្ឃឹម ហើយក៏មានការរីកចំរើនច្រើនណាស់ដែរ។
លោក មិនមែនមើលនឹងភ្នែកនោះ ទេព្រោះកន្លែងណា ក៏ប្រជាពលរដ្ឋ របស់លោកដែរ ហើយយើងបានហៅក្រុមហ៊ុនទាំងអស់មានចំនួន៥មកដើម្បីពិភាក្សាហើយខាងក្រុមហ៊ុនដឹកថ្មទាំងនោះគាត់ថានឹងជួយធ្វើផ្លូវនេះលោកថានឹងឲ្យចាក់បេតុងដើម្បីកុំឲ្យពិបាកស្រោចទឹករហូតមកដល់ពេលនេះខាងក្រុមហ៊ុនមិនទាន់ធ្វើ លោកថាចាំមើលបើខាងក្រុមហ៊ុនមិនព្រមធ្វើលោកនឹងរកដំណោះស្រាយប៉ុន្តលោកបញ្ជាក់ថាកន្លងទៅខាងក្រុមហ៊ុនបានទទួលយកសូមណូមពររួចហើយលោកបញ្ជាក់ថានិងជួសជុលនៅឆ្នាំក្រោយនេះតែម្តង៕