ប្រទះឃើញសាកសពស្ត្រីម្នាក់ អណ្ដែតទឹកនៅក្នុងទន្លេ…!

ខេត្តស្ទឹងត្រែង៖  នៅព្រឹកថ្ងៃទី ២៤ ខែមីនា ២០២៣ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពអណ្ដែតទឹកនៅក្នុងទន្លេ ស្ថិតនៅភូមិសំភិន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ភ្លាមៗអ្នកឃើញ បានរាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះពិនិត្យជាក់ស្តែង។ សូមររំលឹកថាកាលពីថ្ងៃទី២១ ខែមិនា ២០២៣ មានស្ត្រីម្នាក់បានលិចទូក នៅឯភូមិ ហាងខូបាន សង្កាត់សាមគ្គីក្រុងស្ទឹងត្រែង។

ស្រ្ដីរងគ្រោះដែលបានលិចទូកខាងលើមានឈ្មោះ ម៉ន ខាំសាអន ជាស្ត្រីក្រមុំចាស់ រស់នៅភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង។

ក្រោយពីស្ត្រីរងគ្រោះជិះទូកទៅនេសាទក៏ស្រាប់តែបាត់ខ្លួនតែម្តងនៅសល់តែទូក ហើយគេសង្ស័យថាស្ត្រីម្នាក់នោះអាចនឹងជួបគ្រោះថ្នាក់ដោយធ្លាក់ពីលើទូកចូលទៅក្នុងទឹកទន្លេដោយប្រការណាមួយហើយ។ ក្រោយបាត់សមាជិកក្រុមគ្រួសារសាច់ញាតិក៏បានរាយការណ៍ជូនកម្លាំងមានសមត្ថកិច្ច ដើម្បីឲ្យជួយស្វែងរកស្ត្រីជនរងគ្រោះប៉ុន្តែរកពុំឃើញទាល់តែសោះ។

 លុះមកដល់ព្រឹកថ្ងៃទី២៤ខែមីនាឆ្នាំ២០២៣នេះទើបប្រជាពលរដ្ឋប្រទះឃើញរសាត់អណ្តែតពីខេត្តស្ទឹងត្រែង មកដល់ស្រុកសំបូរខេត្តក្រចេះនេះតែម្តង ដែលមានចម្ងាយជិត១០០គីឡូម៉ែត្រឯណោះ ។

ភ្លាមៗក៏រាយការណ៍មក សមត្ថកិច្ច ចុះត្រួតពិនិត្យក៏បានដឹងថាសាកសពស្ត្រី ដែលស្លាប់ខាងលើនោះ មានភិនភាគ ពិតជាស្ត្រីដែលបានបាត់ខ្លួនកាលពីថ្ងៃទី ២១ ខែមីនា នៅឯខេត្តស្ទឹងត្រែង  កន្លងទៅពិតប្រាកដមែន ហើយសមត្ថកិច្ចក៏បានធ្វើការទាក់ទងទៅក្រុមគ្រួសារ នៅឯខេត្តស្ទឹងត្រែង មកយក សាកសពទៅធ្វើបុណ្យទៅតាមប្រពៃណី៕

ដោយ៖ អ៊ុល គឹមលៀង

អត្ថបទដែលជាប់ទាក់ទង
Open

Close