ភ្នំពេញ៖ មិនថាយប់ឬថ្ងៃ ! លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកងកម្លាំងផ្នែក និង ប៉ុស្តិ៍ ចេញល្បាតពួនស្ទាក់បង្ការ បង្ក្រាប បទល្មើស ឆក់ ប្លន់ ក្មេងទំនើង នានា ដេីម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរស់នៅបានសុខ។
ជាក់ស្តែង នៅរសៀលថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២៣ កម្លាំងនគរបាលប៉ុស្តិ៍សហការជាមួយផ្នែកឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ដែលជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទតាមផ្លូវសាធារណៈស្ថិតនៅតាមបណ្ដោយផ្លូវបេតុងក្នុងភូមិត្រពាំងថ្លឹង០៣សង្កាត់ចោមចៅទី០១ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
ក្នុងនោះដែរ លោកឧត្ដមសេនីយ៍ទោ ហេង រតនា ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលបន្ទុកការងារចុះជួយខណ្ឌពោធិ៍សែនជ័យ បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជួយដល់កងកម្លាំងចំនួន៤០០,០០០៛(សែសិបម៉ឺនរៀល)ក្នុងនោះផ្នែកចំនួន២០០,០០០៛(ម្ភៃម៉ឺនរៀល)និងប៉ុស្តិ៍២០០,០០០៛(ម្ភៃម៉ឺនរៀល)ជាការលើកទឹកចិត្តដល់កងកម្លាំងដែលខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គ៕